(ដោយ÷គឹម សុង) នៅយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដល់ចំណុចម្ដុំដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្រទះឃើញក្រុមជនសង្ស័យមានគ្នាចំនួន០៣នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ចំនួន០១គ្រឿង បានកាន់កាំបិត ចំនួន០២ដើម ភ្លាមនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ព្រមទាំងដកហូតវត្ថុតាង កាំបិត ចំនួន០២ដើម និងម៉ូតូមួយគ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី ចំណែកបក្ខពួកម្នាក់ទៀតដែលបានរត់គេចខ្លួនកម្លាំងកំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕