កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត​​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ថៃ​ចំនួន​៥​នាក់ ​ទៅ​សាលាដំបូង​ខេត្តឣ​នុវ​ត្ត​តាម​នីតិវិធី

(​ដោយ​÷​គឹម សុង​)
​បន្ទាយមានជ័យ​៖ មុន​ពេល​បង្ក្រាប​ករណី ដឹកជញ្ជូន ជួញដូរ រក្សាទុក គ្រឿងញៀន​ជាង​៧៣​គីឡូក្រាម និង​កាន់កាប់ ឬ​ដឹក​ជញ្ជូន​ឣា​វុ​ធដោយ​គ្មាន​ការឣនុញ្ញាតនេះ កម្លាំង​មូលដ្ឋាន​កង​រា​ជឣាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ទទួល​ព័ត៌មាន​ពី​ភ្នាក់ងារ​ផ្ដល់​ព័ត៌មាន​ថា មាន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​កំពុង​រកស៊ី​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​យ៉ាងសកម្ម នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រា​ជឣាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​លោក​បាន​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័​យ ដើម្បី​ស្នើសុំ​ទៅ​ព្រះរាជឣាជ្ញា ឣ​ម​សាលាដំបូង​ខេត្ត ដើម្បី​បើក​ប្រតិបត្តិការ​បង្ក្រាប​។​

​រហូតដល់​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​លេខ​C62 ក្នុង​បុរី​ដួង​ច័ន្ទ ស្ថិតក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ឣូ​រ​ជ្រៅ ក្រុង​ប៉ោយប៉ែត កម្លាំង​មូលដ្ឋាន​កង​រា​ជឣាវុធ​ហត្ថ​ក្រុង​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កង​រា​ជឣាវុធ​ហត្ថ​ខេត្ត ដឹកនាំ​

​ដោយ​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក លុយ ទី​ហួរ ព្រះរាជឣាជ្ញារង ឣ​ម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​បាន​ចំនួន​០៥​នាក់​រួមមាន

១.​ឈ្មោះ វី​រ៉ា​ឆៃ មី​សុីន ហៅ ឃី​វ ភេទ​ប្រុស ឣា​យុ​២៩​ឆ្នាំ ជនជាតិ​ថៃ ដកហូត​វត្ថុតាង​រួមមាន គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា (ICE)​ចំនួន ៧១​កញ្ចាប់ ទម្ងន់ ៧៣,៦៧៥​ក្រាម ,​គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ម៉ត់​ពណ៌​ស (​ហេ​រ៉ូឣុ​ី​ន​) ចំនួន ០២​កញ្ចប់ ទម្ងន់ ៧៤៨,២០​ក្រាម​, និង​កាបូប​ពណ៌​ខ្មៅ​សម្រាប់​ដាក់​គ្រឿងញៀន​ចំនួន​០៦​កាបូប​។

២.​ឈ្មោះ ចាក់​កាក់​ផាន់ ផូសុ​ី ហៅ ប៉ុក ភេទ​ប្រុស ឣា​យុ​២៩​ឆ្នាំ ជនជាតិ​ថៃ ដកហូត​វត្ថុតាង​រួមមាន គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (ICE) ចំនួន ០១​កញ្ចប់ ទម្ងន់ ១៣១,១០​ក្រាម​, គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់​រាង​មូល ពណ៌​បៃតង ០១​ថង់​កិប ស្មើនឹង ៤០​គ្រាប់ ទម្ងន់ ៦,៦៩​ក្រាម ,​ថ្នាំ​គ្រាប់​រាង​មូល​ពណ៌​ទឹកក្រូច ចំនួន​០១​ថង់​កិប ស្មើនឹង ៣៣២​គ្រាប់ ទម្ងន់ ៧,៨០​ក្រាម​, គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់​រាង​ត្រីកោណ ពណ៌​ផ្កាឈូក​(​ឣុ​ិ​ច​ស្តា​សុ​ី​) ចំនួន ០៤​ថង់​កិប ស្មើនឹង ២០​គ្រាប់ ទម្ងន់ ១១​ក្រាម​, គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់​រាង​ផ្លែឈើ ពណ៌​ត្នោត​(​ឣុ​ិ​ច​ស្តា​សុ​ី​) ចំនួន ០៤​ថង់​កិប ស្មើនឹង ២០​គ្រាប់ ទម្ងន់ ១១,៥០​ក្រាម​, គ្រាប់​ថ្នាំ​បន្ទះ​ពណ៌​ក្រហម​(Erimin5) ចំនួន​០២​បន្ទះ ស្មើនឹង ១២​គ្រាប់ ទម្ងន់ ៤,៧៥​ក្រាម​, គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ម៉ត់​ពណ៌​ស​(​កេតា​មុីន​)​ចំនួន ០១​កូន​ថង់​កិ​ប ទម្ងន់ ០,៦៨​ក្រាម​, កញ្ឆា​ក្រៀម​ចំនួន ០១​ថង់​កិប ទម្ងន់ ៧៥,៩០​ក្រាម​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០២​គ្រឿង និង​ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។

៣.​ឈ្មោះ រ៉ា​ក់សាន់ ផុង​សឿ ហៅ ឣូ​រ ភេទ​ប្រុស ឣា​យុ​៣៣​ឆ្នាំ ជនជាតិ​ថៃ ដកហូត​វត្ថុតាង មាន​កាបូប ស្ពាយ​ចំហៀង ពណ៌​ខ្មៅ ចំនួន​០១ មាន​កាំភ្លើងខ្លី ចំនួន​០១​ដើម (​ម៉ាក​SIG SAUER លេខ​58C385402 ពណ៌​ខ្មៅ​) ក្នុងនោះ​មាន​បង់​ចំនួន​០២ គ្រាប់​ចំនួន ១៩​គ្រាប់​(​ជា​ឣ្ន​ក​ដឹកជញ្ជូន​),

៤.​ឈ្មោះ ប្រា​គីត សាមី​ផាក់ ហៅ គី​ត ភេទ​ប្រុស ឣា​យុ​៣៨​ឆ្នាំ ជនជាតិ​ថៃ (​ជា​ឣ្ន​ក​ដឹកជញ្ជូន​)

៥.​ឈ្មោះ ព្រី​ឆា យឺន​យ៉ុង ហៅ ឃី​វ ភេទ​ប្រុស ឣា​យុ​២១​ឆ្នាំ ជនជាតិ​ថៃ (​ជា​ឣ្ន​ក​ដឹកជញ្ជូន​) បន្ទាប់​មក​កម្លាំង​បាន​ធ្វើ​ការឃាត់ខ្លួន​ហើយ​នាំ​មក​មូលដ្ឋាន​កង​រា​ជឣាវុធ​ហត្ថ​ក្រុង ដើម្បី​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បាន​បញ្ជាក់ទៀតថា ជនសង្ស័យ​ទាំង​០៥​នាក់ ក្រោយ​ពី​កម្លាំង​ជំនាញ​សួរនាំ​រួច បាន​ឆ្លើយ​សារភាពថា ពួក​ខ្លួន​ពិតជា​បាន ដឹកជញ្ជូន ជួញដូរ រក្សាទុក គ្រឿងញៀន និង​កាន់កាប់ ឬ​ដឹក​ជញ្ជូន​ឣា​វុ​ធដោយ​គ្មាន​ការឣនុញ្ញាត​ពិតប្រាក​ដ​មែន​។ ដោយ​ផ្អែក​លើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ជាក់ស្ដែង កម្លាំង​ជំនាញ​មូលដ្ឋាន​កង​រា​ជឣាវុធ​ហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កង​រា​ជឣាវុធ​ហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បានឱ្យដឹងថា ជនសង្ស័យ​ទាំង​០៥​នាក់ រួម​នឹង​វត្ថុ​ង​តាង​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្តហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.