កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ពាក់ព័ន្ធ គ្រឿងញៀនម្នាក់ ទៅសាលាដំបូង

ដោយ៖ គឹម សុង

(បន្ទាយមានជ័យ )៖ នៅវេលាម៉ោង០៣ និង០០នាទី  ថ្ងៃទី២៦ ខែសីហា ២០២៤ ដោយទទួលបាន សេចក្តីរាយការពីក្រុមសង្គ្រោះបឋម ប្រចាំក្រុងប៉ោយប៉ែត ថាឃេីញបុរសម្នាក់ បានបោះចោលវត្ថុម្យ៉ាង សង្ស័យថា ជាគ្រឿងញៀន នៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហេីយព្យាយាម រត់គេច ក្រុមសង្គ្រោះបឋម បណ្តាលឱ្យដួល ហើយ របួសកែងដៃស្តាំ និងហើមដៃខាងឆ្វេង។ ភ្លាមៗនោះ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះទៅឃាត់ខ្លួន បុរសនោះ ហើយដកហូត វត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់ រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០១ថង់កិប ស្មើនឹង ៦០គ្រាប់ ទម្ងន់ ៦,៦៩ក្រាម ហើយនាំមកកាន់ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង ដើម្បីចាត់ការ តាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានទិញ គ្រឿងញៀនមក ទុកលក់ផង និងប្រើប្រាស់ ដោយខ្លួនឯងផង។ ដោយផ្អែកលេី ចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូនមកកាន់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណី ខាងលើនេះ ក៏ទទួលបាន ការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការ សម្របសម្រួល នីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ផងដែរ។ 

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំង ការិយាល័យប្រឆាំង គ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្ត តាមនីតិវិធី៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 9584 La Presse Nationale. All rights reserved. XHTML / CSS Valid.