អតីតប្រធាន ការិយាល័យ ធនធានទឹក​ ស្រុកស្អាង រៀបរាប់ពី ប្រវត្តិអាងទួលពន់រៃ

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោកស៊ីម ភី អតីតប្រធាន ការិយាល័យឹធនធានទឹក ស្រុកស្អាង បាន ធ្វើការបញ្ជាក់ ប្រាប់គេហទំព័រ កាសែតជាតិ នៅផ្ទះរបស់លោកថា កាលពីជិតមួយឆ្នាំមុន មានមន្ត្រីភូមិបាល ស្រុកស្អាងឈ្មោះ ក្រួច សុត និងម្នាក់ទៀតឈ្មោះ ឡុង អាចជាមន្ត្រី មកពីសាលាខេត្តកណ្ដាល បានជិះឡាន មកផ្ទះរបស់គាត់ នៅពេល ចុះពីលើឡាន ឈ្មោះឡុង បានសួរគាត់ថា អាងទួលពន់រៃហ្នឹង សម្ដេចបាន ប្រគល់ឲ្យប្រជាជន ហើយមែនទេ?! លោកស៊ីម ភី បានឆ្លើយតបថា សម្ដេចឲ្យប្រជាពលរដ្ឋ តាំងពីអើយម្ល៉េះ ម្ដេចចាំប្រើ អាពាក្យហ្នឹងមក ដូចនិយាយ ចង់គំរាមខ្ញុំចឹង ព្រោះសម្ដេចបានឲ្យ តាំងពីពេល អភិវឌ្ឍន៍ឯណោះ (គឺចង់និយាយថា សម្ដេចបានប្រគល់ ឲ្យតាំងទី អភិវឌ្ឍន៍តំបន់ក្រាំងយ៉ូវ អំឡុងទសវត្សរ៍ ឆ្នាំ៩០) ។ ហើយប្រជាពលរដ្ឋ បានធ្វើស្រែដំណាំ អាស្រ័យផល ចាប់ពីពេលនោះមក ។

ក្នុងឱកាសនោះ លោកគ្រួច សុត ដែលជាមន្ត្រី ភូមិបាលស្រុកស្អាង ក៏បានយកឯកសារ ដែលបានសរសេរ រួចរាល់មកឲ្យ លោកស៊ីម ភី ស៊ីញ៉េ ទទួលស្គាល់អាង ទួលពន់រៃ លោកស៊ីម ភី មិនទាន់ហ៊ានស៊ីញ៉េ ដោយសុំអោយ មន្ត្រីស្រុកអាន អោយគាត់ស្ដាប់សិន ដោយលោកស៊ីម ភី ស្ថិតក្នុង ស្ថានភាពមិនអាច ស៊ីញ៉េបានក៏ ផ្ដិតមេដៃជំនួស រួចគេក៏បានដឹក លោកស៊ីម ភី មកសាលាខេត្ត​ ដោយទទួលបាន ប្រាក់១០០ដុល្លា តែប៉ុណ្ណោះ ។ ហើយអ្វីដែល គួរឲ្យឆ្ងល់នោះ គឺមន្ត្រីស្រុក ថែមទាំងបាន បញ្ជាក់ថា នៅពេលលោកឧកញ៉ា មកគាត់នឹង ជួយឧបត្ថម្ភ បន្ថែមទៀត ព្រោះលោកឧកញ៉ា គាត់ស្រួលទេ ។

ក្រោយពីផ្តិតមេដៃ ទទួលស្គាល់ អាងទួលពន់រៃ គេសង្កេតឃើញ សកម្មភាព លោកឧកញ៉ា សំ ប៊ន ដាក់ពង្រាយកម្លាំង ដើរទិញដី ក្នុងតំបន់អាងទួលពន់រៃ បានជាង២០ហិកតា រួចធ្វើលិខិត កាត់ដីឆ្វៀលធ្វើ ប្លង់រឹងយកទៅ លក់ឲ្យក្រុមហ៊ុនចិន ។ ចំណែកប្រជាពលរដ្ឋ ដែលមានដី ក្នុងតំបន់ អាងទឹក ទួលពន់រៃ ដែលពុំព្រមលក់ ទៅឲ្យក្រុម លោកឧកញ៉ា បាននិងកំពុង ដាក់ពាក្យស្នើសុំ ចុះបញ្ជីធ្វើ ប្លង់កម្មសិទ្ធ ចំនួន៨គ្រួសារ មកកាន់សាលាខេត្ត កណ្ដាល ។

ផ្អែកតាមសំណូមពរ ពីប្រជាពលរដ្ឋ ទាំង៨គ្រួសារ ដែលបានដាក់ពាក្យ ស្នើរសុំចុះបញ្ជី ដើម្បីមានសិទ្ធធ្វើប្លង់ ស្របតាម គោលនយោបាយ របស់ប្រមុខ រាជរដ្ឋាភិបាល លោកពុំទទួល បានការដោះស្រាយសម្រេច ចេញពីអភិបាលខេត្ត ក្នុងអាណត្តិ ឯកឧត្ដម គង់ សោភ័ណឡើយ ។

ប្រជាពលរដ្ឋ ទាំង៨គ្រួសារ ដែលបានដាក់ ពាក្យស្នើសុំ ចុះបញ្ជីដើម្បី ធ្វើប្លង់ដី ចូលសាលាខេត្តកណ្ដាល មានចម្ងល់ថា បើតាមប្រសាសន៍ អតីតប្រធាន ការិយាល័យ ដែលចូលនិវត្តន៍ តាំងពីឆ្នាំ២០១៥ ហេតុអីក៏អាច ផ្ដិតមេដៃជំនួសឲ្យ ហត្ថលេខាទទួលស្គាល់ អាងទួលពន់រៃ ទៅកើត? ២-តើហត្ថលេខាដែលផ្ដិតមេដៃ ជំនួសរបស់លោកស៊ីម ភី បើតាមការបញ្ជាក់គឺ ទើបមានរយៈពេល ២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមន្ត្រី ក្នុងខេត្តអះអាងថា បានចុះបញ្ជីដាក់ អាងទួលពន់រៃ តាំងពីឆ្នាំ២០០៥ មកម្ល៉េះទៅវិញ តើនេះជាជំនាញ របស់មន្ត្រី ដែលធ្វើការ មានលក្ខណៈ ត្រឹមត្រូវទេ? ៣- ករណីលោក សំ ប៊ន ដែលទិញដី ពីប្រជាពលរដ្ឋ​ ដែលមន្ត្រីភូមិបាល រត់ការសុំហត្ថលេខាពី អតីតប្រធាន ការិយាល័យ ដើម្បីដាក់អាង ទួលពន់រៃជា សម្បត្តិរដ្ឋបំពានលើ សេចក្ដីសម្រេច របស់សម្ដេច នាយករដ្ឋមន្ត្រី ហេតុអ្វីក៏លោក សំ ប៊ន អាចធ្វើប្លង់បាន? ព្រោះមិនថា សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី រួមទាំងរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី រួមទាំងឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សឹងតែបានជំរុញឲ្យ មន្ត្រីត្រូវបំរើរាស្ត្រ មិនមែនធ្វើចៅហ្វាយ រាស្ត្រឡើយ ចុះហេតុអ្វី ក៏ឧកញ៉ា សំ ប៊ន ដែលពុំទាំងធ្លាប់បាន កាន់កាប់ដីនៅ អាងទួលពន់រៃ អាចធ្វើប្លង់បាន ចំណែកកសិករ កាន់កាប់ដី បែរជា មិនអាចធ្វើប្លង់ បានទៅវិញ ។

សង្ឃឹមថា ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់ឯកឧត្ដម គួច ចំរើន ដែលទើបត្រូវ បានតែងតាំងជា អភិបាលខេត្តកណ្ដាល នាពេលថ្មីៗនេះ ពិតជាធ្វើឲ្យប្រជាពលរដ្ឋ នៅភូមិកំពង់ពោធិ៍ត្បូង  ឃុំក្រាំងយ៉ូវ ក៏ដូចជា ប្រជាពលរដ្ឋនៅ ខេត្តកណ្ដាល ទាំងមូលទទួល បានសិទ្ធកាន់កាប់ដីធ្លី ស្របតាមគោលនយោបាយ អាទិភាពរបស់ ប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៧ ជាក់ជាមិនខាន ៕

 

 

IMG_0614

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 8721 La Presse Nationale. All rights reserved. XHTML / CSS Valid.