ក្រុមគ្រួសារ ជនត្រូវចោទឈ្មោះ និល សុភា ស្នើសុំចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តបាត់ដំបង បង្ហាញភស្ដុតាង មុនដាក់បទចោទ

ផ្អែកតាមប្រសាសន៍ របស់ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ បានបញ្ជាក់នៅតាម បណ្ដាញសង្គមហ្វេសប៊ុក ថា៖ យុត្តិធម៌ និងអយុត្តិធម៌ មិនមែនស្ថិតនៅលើ ការកាត់ក្ដីរបស់ ចៅក្រមឲ្យ ចាញ់ឬឈ្នះនោះទេ! គឺយុត្តិធម៌ វាអាស្រ័យទៅនឹង អង្គហេតុ និងភស្ដុតាង តែប៉ុណ្ណោះ ។

ផ្អែកតាមការរៀបរាប់ ពីកញ្ញា ឈ្មោះបញ្ញា ដែលត្រូវជា គូដណ្ដឹងជន ត្រូវចោទឈ្មោះ និល សុភា បានបញ្ជាក់ប្រាប់ តាមទូរស័ព្ទថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ មិត្តស្រីនាង បានមកបបួលឌុបនាង ទៅញ៉ាំអីក្នុងហាង បានណាត់មិត្តស្រី ២នាក់ទៀតឲ្យ នៅឯបាត់ដំបងមុន ហើយអ្នកដែល ឌុបនាងទៅឈ្មោះ រ៉ា នីត ។ នៅពេលទៅដល់ បាត់ដំបង រ៉ា នីត បានតេហៅ សង្សារឈ្មោះហាក់ ឲ្យមកចូលរួមថែមទាំង មានបងប្អូន រ៉ានីត ២នាក់ប្រុសៗ ចូលរួមទៀតផង ដែលបញ្ញាពុំបាន ដឹងថារ៉ានីត បានហៅប្រុសៗ ឲ្យចូលរួមទេ ។

លុះត្រឡប់មកវិញ បញ្ញាបានជិះជាមួយ គន្ធាវិញ រួមដំណើរមានគ្នា ៦នាក់ ប្រុស៣នាក់ ស្រី៣នាក់ ជូនបញ្ញា មកដាក់ផ្លូវចូលផ្ទះ ក្បែរផ្សារជ្រៃ ព្រោះអ្នកទាំង ៦នាក់សុទ្ធសឹងតែ មានផ្ទះក្បែរផ្សារជ្រៃ ក្នុងភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដូចគ្នា ។ នៅពេលដឹក បញ្ញា ដល់ផ្លូវចូលផ្ទះ ក៏ឃើញឈ្មោះ និល សុភា នៅទីនោះដែរ ទើបឈ្មោះ និល សុភា កើតចិត្តប្រចណ្ឌ បង្កឲ្យមានទំនាស់ ពាក្យសម្ដីជាមួយ រ៉ានីត ដែលមានគ្នា ៤នាក់ ទើបឃើញវត្តមាន ឈ្មោះ មុន្នី ដែលជាបងប្រុស បញ្ញា ចេញពីផ្ទះមកមើលហើយ ក៏ចូលទៅផ្ទះ យកកាំបិត មកកាន់ក្នុងបំណង ការពារខ្លួនដោយ ពុំបានធ្វើសកម្មភាពអ្វីឡើយ ។ ខណៈកំពុង មានជម្លោះពាក្យ សម្ដីឈ្មោះ រ៉ានីត បានហៅបងប្អូន ដែលជាមន្ត្រី កងរាជអាវុធហត្ថ ឲ្យមកបង្ក្រាប ឈ្មោះនិល សុភា និងឈ្មោះមុន្នី ដែលជាបងថ្លៃ កំពុងកាន់កាំបិត ប៉ុន្តែឈ្មោះ និលសុភា បានរត់គេច ខ្លួនបាត់ ។

តាមការបញ្ជាក់ ពីកញ្ញា បញ្ញា ត្រូវជា គូដណ្ដឹងរបស់ និល សុភា បងប្រុសនាង ត្រូវបានបញ្ជូនទៅតុលាការ រួចឃុំខ្លួន មិនដឹងគេចោទ ពីបទអ្វីនោះទេ ។ ចំណែក នៅក្នុងហេតុការណ៍ ទាស់ពាក្យសម្ដីគ្នា  គឺឈ្មោះ និល សុភា ពុំបានកាន់កាំបិត នោះទេ រហូតរត់គេចខ្លួន ដោយបន្សល់ទុក ម៉ូតូបង់រំលោះ មួយគ្រឿង និងទូរស័ព្ទ មួយគ្រឿង ដាក់ក្រោម កែបម៉ូតូ តែប៉ុណ្ណោះ ។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឈ្មោះគង់ សេងហាក់ ដែលជាមន្ត្រី កងរាជអាវុធហត្ថ និងជាដើមបណ្ដឹង បានសម្រេចដក ពាក្យបណ្ដឹង ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ៨២៧ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដែលពាក់ព័ន្ធ ករណីកាន់កាប់ អាវុធ (ដាវ) ដោយគ្មានការអនុញ្ញាតិ ដោយបានព្រមពៀង ទទួលសំណង ៣០០ដុល្លាអាមេរិក ពីឪពុកម្ដាយ របស់ជនបង្ក រួចហើយ ។ ទោះបីជាដើម បណ្ដឹង បានដាក់ពាក្យ សុំដកពាក្យបណ្ដឹង ក៏ឈ្មោះមុន្នី ដែលគ្រាន់តែ កាន់ដាវ ហើយពុំបានធ្វើ សកម្មភាពកំពុងត្រូវបាន ជាប់បណ្ដឹង អាជ្ញាមួយទៀត។ ហើយរឿង ដែលចម្លែកនោះ គឺដីកាបង្កាប់ សុំចូលខ្លួន ពីចៅក្រមស៊ើបសួរ សាលាដំបូងខេត្ត បាត់ដំបង បង្គាប់ឲ្យឈ្មោះ និល សុភា ឲ្យចូលខ្លួន ពីបទកាន់កាប់អាវុធ (ដាវ) ដោយគ្មាន ការអនុញ្ញាតិ ដែលក្រុមគ្រួសារ និល សុភា ស្នើសុំឲ្យសមត្ថកិច្ច អធិការ និងស្នងការបង្ហាញ ភស្ដុតាង ជូនទៅចៅក្រមស៊ើបសួរ ឲ្យបានច្បាស់ផង ព្រោះនៅក្នុង ហេតុការណ៍ ទាស់សម្ដីគ្នា អត់មានអំពើ ហឹង្សារណាមួយ កើតឡើងទេ ហើយក៏ឈ្មោះ និល សុភា ពុំបានកាន់ដាវ នោះដែរ ។

ពិតណាស់ថា ភស្ដុតាងនិងអង្គហេតុ ដែលបានរៀបរាប់ គឺចេញពីពាក្យសម្ដី អ្នកដែលនៅក្នុងហេតុការណ៍ នេះទាំងអស់ រួមទាំង ក្រុមគ្រួសារ ជនត្រូវចោទឈ្មោះ និលសុភា ផងដែរ ។ ព្រោះភស្ដុតាង  និងអង្គហេតុ វាសំខាន់ណាស់ ដូចប្រសាសន៍ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ផ្ដល់នូវការវិនិច្ឆ័យ ដើម្បីអាចទទួល បានយុត្តិធម៌ពិតប្រាកដ គឺអាស្រ័យលើ អង្គហេតុ និងភស្ដុតាង ដែលក្រុមគ្រួសារ ជនរងគ្រោះ កំពុងទាមទារ ឲ្យសមត្ថកិច្ច និងតុលាការ ត្រូវបង្ហាញភស្ដុតាង ឲ្យបានច្បាស់មុន ដាក់បទចោទប្រកាន់ ។

សូមបញ្ជាក់ថា អង្គហេតុ និងភស្ដុតាង គ្រាន់តែជា ការរៀបបរាប់របស់ តួអង្គនៅក្នុងហេតុការណ៍ តែប៉ុណ្ណោះ ចំពោះការសួរនាំ មកអ្នកសារព័ត៌មាន ឲ្យឆ្លើយរឿង ចោទប្រកាន់ ធ្ងន់ឬស្រាល ស្ថិតនៅក្នុង បណ្ដឹងអាជ្ញា សារព័ត៌មាន មិនអាចឆ្លើយ បានឡើយ ព្រោះគ្មានឆន្ទានុសិទ្ធ ក្នុងការឆ្លើយ បានត្រឹមតែ នាំពាក្យពី ជនរងគ្រោះ មកបរិយាយដើម្បី ឆ្លុះបញ្ចាំងឲ្យ អ្នកច្បាប់និងមហាជន បានដឹង និងវាយតម្លៃតាម ការគួរតែ ប៉ុណ្ណោះ ។

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.