តើមន្រ្តី ភូមិបាល ស្រុកស្អាង បម្រើរាស្រ្ត ឬច្របាច់ ករាស្រ្ត យកដីស្រែ ស្វែងរក ផល ប្រយោជន៍

ប្រជាពលរដ្ឋ រស់នៅ ភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដែលមាន ដីអាស្រ័យផល តកូន តចៅ តាំងពី ថ្ងៃរំដោះ 7 មករា ឆ្នាំ1979 រហូតមក ដល់សព្វថ្ងៃ ដោយបាន ចំណាយ កម្លាំង កាប់គាស់រាន រាប់ឆ្នាំ ដើម្បីអាច ធ្វើស្រែ ចំការ បានរហូត មកដល់ សព្វថ្ងៃ ។

សម្ដេច តេជោ ហ៊ុនសែន អតីតៈ នាយក រដ្ឋមន្រ្តី ធ្លាប់បាន បញ្ជាក់ប្រាប់ មន្ត្រីឲ្យ ដឹងថា ប្រជាពលរដ្ឋ គាត់ដាំដុះ នៅកន្លែង ហ្នឹង ប្រគល់ ឲ្យគាត់ ទៅSIC ។ តើការ រៀបចំ ដីស្រែ ចំការ របស់ ប្រជាពលរដ្ឋ ដោយដាក់ បញ្ចូលជា អាងស្តុបទឹក ទួលពន់រៃ រួចយក ទៅធ្វើបប្លង់ឲ្យ ឈ្មួញដោយ បង្ខំឲ្យ ប្រជាពលរដ្ឋ ដោយបង្ខំ ឲ្យប្រជាពលរដ្ឋ លក់ក្នុង តម្លៃថោកៗ តើជា ចេតនា បំរើរាស្រ្ត ឬច្របាច់ក រាស្រ្ត ស្វែងរក ផលប្រយោជន៍ ពីក្រុម ឈ្មួញ ។ មានការ អះអាង ពីមន្ត្រី សូរិយោដី ខេត្តថា ដីស្រែ ចំការ ដែល ប្រជាពលរដ្ឋ មិនព្រម លក់គឺ ពួកឈ្មួញ បានធ្វើ ប្លង់រួចរាល់ អស់ហើយ ថែមទៀត ផង ។

សម្ដេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជ រដ្ឋាភិបាល បន្តវេន អាណត្តិទី7 បានបញ្ជាក់ នៅក្នុង គោលនយោបាយ ដឹកនាំ ដែលបាន រំលឹក ច្បាស់ៗ ថាមន្ត្រី ជាអ្នក បំរើរាស្រ្ត មិនមែន ជាចៅហ្វាយ រាស្រ្តទេ មន្រ្តីម្នាក់ៗ ក៏ជា ប្រជារាស្រ្ត គ្រួសារមន្រ្តី ក៏ជា ប្រជារាស្រ្ត ហើយដូច្នេះ ការបម្រើ ប្រជារាស្រ្ត គឺ ដូចជា ការបម្រើ ខ្លួនឯង ។ តើករណី យកដី ប្រជាពលរដ្ឋ ដែលបាន អាស្រ័យផល ធ្វើ ស្រែចំការ ជាង 40ឆ្នាំ មកហើយ ទៅកាត់ ឲ្យបក្ខពួក និងក្រុម ឧកញ៉ា ធ្វើប្លង់ លក់ទៅ ឲ្យក្រុមហ៊ុន ចិន តើជា ចេតនា បម្រើរាស្រ្ត ឬច្របាច់ក រាស្ត្រ ស្វែងរក ផលប្រយោជន៍ ហែកចែកគ្នាស៊ី ដូចក្អែក ដូចត្មាត ។ មិនមែន ចោទទេ តែសួរ ព្រោះឆ្ងល់ មិនសូវ យល់ដឹង ពីនិតិវិធី បែបហ្នឹង តាមការ សំណូមពរ ពីប្រជា ពលរដ្ឋ ។

ឯកឧត្ដម អភិសន្តិ បណ្ឌិត្យ ស សុខា ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ ក៏បាន លើកឡើង ចំៗផង ដែរថា មន្ត្រីដែល មិនគោរព វិន័យគឺ យកតួនាទី ទៅបំផ្លាញ ជាតិ ទៅបំផ្លាញ ប្រជាជន គឺមិនអាច ទុកក្នុង ក្របខណ្ឌ យើង បានដែរ ។ តើការយក ដីអាស្រ័យ ផលរបស់ ប្រជាពលរដ្ឋ ជាង40ឆ្នាំ ដើម្បីរៀប ចំធ្វើប្លង់ ឲ្យឈ្មួញ នៅចំណុច ភូមិ កំពង់ពោធិ៍ត្បូង គឺជា ចេតនា ប្រើតួនាទី បម្រើរាស្ត្រ ឬប្រើតួនាទី បំផ្លាញ ប្រជាជន ដូចការបញ្ជាក់ របស់ ឯកឧត្ដម អភិសន្តិ បណ្ឌិត្យបស សុខា បានផ្ដល់ អនុសាសន៍ ឲ្យមន្រ្តី ត្រូវតែ អនុវត្តន៍ ។ គ្រាន់តែ ជាសំណួរ ដែលរាស្រ្ត លោកចោទសួរ មិនមែន ចោទប្រកាន់ ទៅលើ មន្រ្តីឬ ក្រុមឈ្មួញទេ ព្រោះមាន អ្នកស្គាល់ ជិតស្និត ជាមួយ ក្រុមឈ្មួញ បញ្ជាក់ប្រាប់ ថាក្រុម ឈ្មួញ គឺជាខ្លា ឲ្យប្រយត្ន័ៗ ផងទៅ កុំសូវ ចុះផ្សាយ ឲ្យប៉ះពាល់ ។

គោរពតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោ អតីតៈ នាយក រដ្ឋមន្រ្តី អតីតៈ អភិបាល ខេត្តកណ្ដាល បានចេញ សេចក្ដី ជូនដំណឹង (សជណ) លេខ 258 ចុះហត្ថ លេខា ដោយ ឯកឧត្ដម គង់ សោភ័ណ្ឌ ជំរាបជូន អភិបាល នៃគណៈ អភិបាល ស្រុកស្អាង ដោយបញ្ជាក់ ក្នុងចំណុច ទី2 ត្រូវសហការ ជាមួយ អាជ្ញាធរ អង្គភាព ជំនាញ ពាក់ពន្ធ័ បោះបង្គោល កំណត់ ទីតាំង ត្រូវស្គាល់ មុននឹង ដំណើរការ ។ នៅក្នុង ចំណុចទី3 ករណីមាន ទំនាស់ កើតឡើង ត្រូវផ្អាក សកម្មភាព និងចូលរួម ដោះស្រាយ ជាមួយ គ្រប់ភាគី ពាក់ន្ធ័ ។
នៅក្នុង ចំណុចទី4 (សជណ) សាលា ខេត្តកណ្ដាល ត្រូវបាន ចូលរួម ធ្វើការ ដោះស្រាយ ផលប្រយោជន៍ សាធារណៈ តម្រូវនិង ត្រូវចូលរួម ដោះស្រាយ ផលប៉ះពាល់ ជូនប្រជា ពលរដ្ឋ ករណី មានការ អាស្រ័យផលជាក់ស្ដែង ។ តើសេចក្ដី ជូនដំណឹង (សជណ) របស់ សាលាខេត្ត ទាំង3 ចំណុច អាជ្ញាធរ និងមន្រ្តី ជំនាញ ស្រុកស្អាង បានអនុវត្ត ហើយឬនៅ? តើការ លួចធ្វើប្លង់ ដូចការ បញ្ជាក់ពី មន្ត្រីសូរិយោដី ខេត្តដោយ ពុំបាន ដោះស្រាយ ផលប៉ះពាល់ លើដី អាស្រ័ផល របស់ ប្រជាពលរដ្ឋ តើអាច ជាចេតនា ប្រឆាំង ទៅនឹង សេចក្ដី ជូនដំណឹង របស់អភិបាល ខេត្តឬទេ? គ្រាន់តែ ជាសំណួរ ពុំបានចោទ ប្រកាន់ក្រុម ឈ្មួញ ឬមន្ត្រី ណាឡើយ ទាន!។
ថ្ងៃទី1 កក្កដា ឆ្នាំ2024 វេលាម៉ោង 8ព្រឹក មានរៀប ចំពិធីផ្ទេរតំណែង អភិបាល ខេត្តកណ្ដាល ដែលត្រូវ តែងតាំង ឯកឧត្តម គួច ចំរើន មកធ្វើ អភិបាលនៃ គណៈ អភិបាល ខេត្តកណ្ដាល វិញ ។ ក្នុងជំនួប ឯកឧត្តម គួច ចំរើន ជាមួយ មន្ត្រីរដ្ឋបាល សាលាខេត្ត នាថ្ងៃទី2 កក្កដា ឯកឧត្ដម បានសង្កត់ ធ្ងន់ថា ការផ្ដល់ សេវាជូន ប្រជាពលរដ្ឋ ឲ្យបាន ឆាប់គឺ ជាទិសដៅ ដែលមន្ត្រី គ្រប់ជាន់ ថ្នាក់ត្រូវ អនុវត្តន៍ ។ ប្រជាពលរដ្ឋ មានដី អាស្រ័យផល នៅភូមិកំពង់ពោធិ៍ត្បូង កំពុងផ្ដល់ ក្ដីសង្ឃឹម ថាករណីដី ស្រែចំការ ដែលក្រុមឈ្មួញ ឃុបឃិត ជាមួយ មន្ត្រីជំនាញ ប្រើតួនាទី រំលោភយក និងត្រូវបាន ដោះស្រាយ ។

 

 

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.