នាព្រឹក ថ្ងៃទី01 កក្កដា ឆ្នាំ2024 នៅសាលា ខេត្តកណ្ដាល មានរៀបចំ ពិធីប្រកាស តែងតាំង អភិបាល ខេត្តថ្មី ក្រោម អធិបតីភាព ឯកឧត្តម អភិសន្តិ បណ្ឌិត្យ ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ ។ អភិបាល ខេត្តកណ្ដាល ថ្មី ដែលត្រូវ ប្រកាស ឲ្យចូល កាន់តំណែង ស្របតាម គោលនយោ បាយកែ ទម្រង់ របស់ប្រមុខ រាជរដ្ឋា ភិបាល អាណត្តិ ទី7 ដឹកនាំ បន្តវេន ដោយសម្ដេច បវតិបតី ហ៊ុន ម៉ាណែត គឺបាន និងកំពុង យកចិត្ត ទុកដាក់ លើការ អនុវត្ត បង្រ្កាប គ្រឿងញៀន – បង្រ្កាប ល្បែង ស៊ីសង ខុសច្បាប់ ពិសេសគឺ ការប្ដេជ្ញា ចិត្តកែ ទម្រង់ដីធ្លី ក្នុងគោល បំណង ធ្វើឲ្យ ប្រជាពលរដ្ឋ ទទួល បាន ប្លង់កម្មសិទ្ធ ដែលជា បន្ទុករបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួង រៀបចំ ដែនដី នគរូប នីយកម្ម និង សំណង់ ។
កម្មវិធី ប្រកាស តែងតាំង ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ មកកាន់ តំណែងថ្មី ជាអភិបាល នៃគណៈ អភិបាល ខេត្តកណ្ដាល នាព្រឹក ថ្ងៃទី01 កក្កដា ឆ្នាំ2024 នេះអាច ជាក្ដីសង្ឃឹមថ្មី ដល់ប្រជាពលរដ្ឋ នៅខេត្តកណ្ដាល ដែលកំពុងរងគ្រោះ និងស្វែងរកកិច្ច អន្តរាគមន៍ ដើម្បីទទួល បានការចុះបញ្ជី ធ្វើប្លង់ដី ស្របតាមការ ប្តេជ្ញាចិត្ត របស់ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួង រៀបចំ ដែនដី នគរូបនីកម្ម និងសំណង់ ពិសេស គឺការបញ្ចប់ វិវាទដីធ្លី នៅកម្ពុជា តែម្ដង ។
គេហទំព័រ កាសែតជាតិ សូមចូលរួម អបអរសាទរ ដែលទទួល បានការ ទុកចិត្ត ពីប្រមុខ រាជរដ្ឋាភិបាល ផ្ដល់ឱកាស ជូនឯកឧត្តម គួច ចំរើន ធ្វើការផ្លាស់ប្ដូរ ពីអភិបាល ខេត្តព្រះសីហនុ មកកាន់ តួនាទីថ្មី ជាអភិបាល ខេត្តកណ្ដាល ។ សង្ឃឹមថា ប្រជាពលរដ្ឋ ដែលធ្លាប់ រងគ្រោះ ដោយអំពើ អយុត្តិធម៌ ករណីដីធ្លី និង ទទួលបាន ការដោះ ស្រាយ ប្រកប ដោយ សមធម៌ ពីអភិបាលខេត្ត ថ្មី នាពេល ខាងមុខ ស្របតាម ការកែ ទម្រង់ ប្រកបដោយ គតិបណ្ឌិត្យ របស់ប្រមុខ រាជរដ្ឋា ភិបាល អាណត្តិទី7 គឺសុខសន្តិភាព ទាំងផ្លូវកាយ និង ផ្លូវចិត្ត ដែលប្រជាពលរដ្ឋ គ្រប់រូប កំពុង ស្រេកឃ្លាន និង ចង់បាន ។