តំណាងប្រជាពលរដ្ឋ ភូមិជ្រៃក និងភូមិជ្រៃខ ចំនួន185គ្រួសារបាន ផ្ដឹតមេដៃតវ៉ាប្រឆាំងនិង ចំណាត់ការលោក មេភូមិឈ្មោះ ដូង ឡៃ និងលោកមេឃុំព្រៃស្រឡិត ជា សយ ដែលបាន សម្រេចដោយអត្តនោម័ត លក់ដីបឹងទួលប្រធាតុ ទៅឲ្យឈ្មួញស្របពេល ដែលប្រជាពលរដ្ឋកំពុង អាស្រ័យផលជាក់ស្ដែង។
ផ្អែកតាមប្រសាសន៍ដ៏ ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី7 គឺបាននឹងកំពុងបន្ត ដឹកនាំស្របតាមគោលនយោបាយ សម្ដេចតេជោ នាយករដ្ឋមន្ត្រីអាណត្តិទី6 ដែលតែងតែគិតគូរដល់ ប្រជាពលរដ្ឋជាធំ ។ សម្ដេចធិបតីបាន លើកឡើងចំៗថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើតផលវិជ្ជមាន ជូនប្រជាពលរដ្ឋហើយ អ្នកសារព័ត៌មានគឺជា កញ្ចក់ដែលមិនអាចខ្វះបាន ដើម្បីធានាដល់សុខទុក្ខ ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋនៅភូមិជ្រៃក ភូមិជ្រៃខ បានសំណូមពរដល់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរ ស្រុកពារាំង និងខេត្តព្រៃវែង មេត្តាពិនិត្យទៅលើ សកម្មភាពលោក ដូង ឡៃ មេភូមិជ្រៃក និងលោក ជា សយ មេឃុំព្រៃស្រឡិត ដែលបានចុះហត្ថលេខា លក់ដីបឹងទៅឲ្យឈ្មួញ ស្របពេលដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល តើមានលក្ខណៈផ្ទុយ និងប្រឆាំងទៅនឹង គោលនយោបាយ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី7 នេះដែរឬទេ ?
សង្ឃឹមថាប្រជាពលរដ្ឋ 185គ្រួសារដែលកំពុង ផ្តិតមេដៃប្ដឹងតវ៉ាទាមទារដីបឹង ទួលប្រធាតុដែលធ្លាប់អាស្រ័យផល ជាក់ស្ដែងពិតជាមានដំណោះស្រាយ ពីអាជ្ញធរស្រុកពាំរាំងនិង អភិបាលខេត្តព្រៃវែង ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាលអាណត្តិទី7 តម្រូវឲ្យអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ត្រូវអនុវត្ត បង្កើតផលវិជ្ជមានជូនប្រជាពលរដ្ឋ ទើបជាជម្រើសសមស្រប ដែលថ្នាក់ដឹកនាំមុនៗតែង ចាត់ទុកថ្នាក់ដឹកនាំជា អ្នកបម្រើរាស្រ្តពិតប្រាកដ ។ ព្រោះការប្រើតួនាទី ដើម្បីតែស្វែងរកផលប្រយោជន៍ ពុំមែនជាគោលនយោបាយ ប្រកបដោយគតិបណ្ឌិត្យ របស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី7 នោះឡើយ ។