ផ្អែកតាមរូបភាពទី១ ដែលបង្ហោះតាម ហ្វេសប៊ុកចេញពីជប៉ុន គឺជាស្រ្តីខ្មែរដែលយកប្ដីជប៉ុន បានលើកបង្ហាញសៀវភៅគ្រួសារ ឲ្យសាធារណៈជន បានដឹងថាការស្លាប់ របស់ឧកញ្ញ៉ា ឈាង រត្ន័ គឺស្ថិតក្នុងបន្ទុករបស់ភរិយា ហៅស្រីអូន ជាអ្នកសម្រេចទាំងការ ធ្វើបុណ្យសពនិង បញ្ចុះសព រួមទាំងសិទ្ធសម្រេចឲ្យ សមត្ថកិច្ចបន្តការស៊ើបអង្កេត ដើម្បីស្វែងរកយុត្តិធម៌ ដល់ប្ដីដែលបានស្លាប់ ។ ចំណែកអ្នកផ្សេងគ្រាន់តែជា សាច់ញាតិមិនមែនជា គ្រួសារឡើយ គ្មានសិទ្ធអ្វីមកសម្រេច ជំនួសបានឡើយ ។ ពិសេសជាងនេះទៅទៀត អ្នកស្រីបានចាត់ទុក ការរិះគន់មកលើស្រីអូន ដែលជាភរិយាសព តាំងពីថ្ងៃទី១ នៃការស្លាប់គឺជាករណី ខុសឆ្គងព្រោះ លោកមាស រិទ្ធី គ្រាន់តែជាសាច់ថ្លៃតែប៉ុណ្ណោះ ។
ចំណែករូបភាពទី២ បានបញ្ជាក់លើស្ថានភាព នៃការស្លាប់របស់លោក ឧកញ្ញ៉ា ឈាង រត្ន័ ផ្អែកតាមការសិក្សាពីបច្ចេកទេស គឺជាករណីឃាតកម្មដែល មានគ្នា៣នាក់ ។ ចំពោះករណីចោទប្រកាន់មកលើ តួអង្គអ្នកសម្លាប់ វាដូចជារហ័សពេក នៅពេលដែលពុំទាន់ មានការស៊ើបអង្កេត ចេញដោយសមត្ថកិច្ច ។ តែទោះជាយ៉ាងណា ការលើកឡើងពី អ្នកដែលពុំមែនជា សមត្ថកិច្ច មិនអាចយកជាការបានឡើយ ដោយសំដៅទៅលើលោក មាស រិទ្ធីនិង លោក ហេរ៉ូ ហាក់ចាត់ទុកអ្នកសារព័ត៌មាន ថាបានប្រើតួនាទីដើម្បីកេងចំណេញ ពីសាកសពដែលស្លាប់ទៅដែលការចោទបែបនេះ គួរឲ្យចង់អស់សំណើច ។ តែទោះជាយ៉ាងណា លោកអាចចាត់ទុក ការបកស្រាយរបស់លោក ហេរ៉ូ គឺជាជ្រុងមួយដែលអាច ឲ្យសមត្ថកិច្ចកំណត់បាន ពីមូលហេតុនៃការស្លាប់ របស់លោកឧកញ្ញ៉ា ឈាង រត្ន័ បានក្នុងជ្រុងណាមួយផងដែរ ។
សម្រាប់រូបភាពទី៣ លោក មាស រិទ្ធី៖ បង្ហោះរឿងអីក៏គេ យកទៅវិភាគចូលរឿង ស្រីអូនដែលឥឡូវ “ដូចនេះពូសូមប្រាប់ ទៅក្មួយស្រីអូនត្រង់ទៅចុះ ពូមិនស្អប់ក្មួយទេ តែពូគ្រាន់តែបកស្រាយ ពេលណាដែលក្មួយបង្ហោះ ពាក្យពេចខ្លះក្នុងបណ្ដាញសង្គម និយាយលើសទៅ លើសពខ្លាំងពេក បើក្មួយមិនបង្ហោះពាក្យពេចខ្លះ ក្នុងបណ្ដាញសង្គម និយាយលើសទៅលើសពខ្លាំងពេក បើក្មួយមិននិយាយពូ ក៏អត់មានអ្វីឆ្លើយដែរ រឿងធំប៉ុណ្ណាក៏អាចចប់បានដែរ លើកលែងតែយើងមិនចង់បញ្ចប់វា រូបមន្តដែលល្អបំផុត គឺយុទ្ធសាស្រ្តឈ្នះ ឈ្នះ ព្រោះអ្នកស្លាប់គឺសូន្យ” ពីពូរិទ្ធី។
ផ្អែកលើការលើកឡើង តាមរូបភាពទាំង៣ គឺស្ត្រីដែលនៅក្នុងរូបភាព ទី១តម្រូវឲ្យភាគីទាំងពីរ ត្រូវគោរពដល់សពនិង គ្រួសារសាកសពដែលមាន ឈ្មោះនៅក្នុងសៀវភៅគ្រួសារ ជាភស្ភុតាង ស្របតាមផ្លូវច្បាប់ ។ រូបភាពទី២ គឺតម្រូវឲ្យសមត្ថកិច្ចបើក ការស៊ើបអង្កេតឡើងវិញ។ ចំណែករូបភាពទី៣ ដែលជាសារអក្សររបស់ លោក មាស រិទ្ធី សារព័ត៌មានជាតិសូម ចូលរួមគិតដោយខ្លួនឯង អត់បានចោទប្រកាន់ អ្នកណាតែអាចនៅមាន រឿងបន្តទៅទៀត គឺការទាមទារទ្រព្យសម្បត្តិ ចេញពីក្រុមហ៊ុនដែលគ្រប់គ្រង ដោយលោក ឧកញ្ញ៉ា ឈាង រត្ន័ និងស្រីអូន ទើបលោក មាស រិទ្ធី បញ្ជាក់ច្បាស់ថា “រឿងធំប៉ុណ្ណាក៏អាច ចប់បានដែរ លើលែងតែ យើងមិនចង់បញ្ចប់វា រូបមន្តដែលល្អបំផុត គឺយុទ្ធសាស្រ្តឈ្នះ ឈ្នះ ព្រោះអ្នកស្លាប់គឺសូន្យ ” ។ ព្រោះដោយសារទ្រព្យនេះហើយ អាចជាដើមចមនៃមរណៈភាព របស់លោកឧញ្ញ៉ា ឈាង រត្ន័ ហើយក៏ជាពន្លឺមួយឈាន ទៅដល់ការកំណត់ របស់សមត្ថកិច្ច ដើម្បីបន្តការស៊ើបអង្កេតផងដែរ ប្រសិនបើវាអាចកើតឡើងមែននោះ ។ ជាចុងក្រោយសារព័ត៌មានជាតិ សូមដាក់ជាសំណួរសួថា តើលោកឧកញ្ញ៉ា ឈាង រត្ន័មានងារជាឧកញ្ញ៉ា អាចធ្វើដំណើរចេញពីផ្ទះ មានតែវាលីមួយ ដាក់ខោអាវ បី បួនកំប្ល៉េនិង ស្រោមជើងរួមទាំងឡានដោយ គ្មានប្រាក់ជាប់នឹងខ្លួន ដូចការអះអាង របស់លោក មាស រិទ្ធី ដែរឬទេ? សូមចូលរួមគិតទាំងអស់គ្នាមើលទៅ ៕