ទីតាំងល្បែង ភ្នាល់ទឹកភ្លៀង នៅតាមបណ្ដោយ ផ្លូវ139 ក្នុងសង្កាត់ អូរឫស្សីទី2 ខណ្ឌ7មករា កណ្ដាលរាជធានីភ្នំពេញ គឺបានបើកលេងដោយសេរី ដែលមានរយៈកាល ជាង៣០ឆ្នាំមកហើយដែល មានមេក្លោង ឈ្មោះតាសួ ហើយក៏ពុំដែល មានអាជ្ញាធរ និងសមត្ថកិច្ច ក្នុងរាជធានី ចុះបង្ក្រាប ម្ដងណាឡើយ បើទោះបីជា សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាឲ្យអាជ្ញាធរ មូលដ្ឋាន រាជធានី ខេត្តធ្វើការបង្ក្រាប ក៏ដោយ ។ បច្ចុប្បន្ន ល្បែងភ្នាល់ទឹកភ្លៀង នៅខណ្ឌ7មករា របស់តាសួ អត់ច្បាប់ មិនត្រឹមតែ គ្មានការបង្ក្រាប ប៉ុណ្ណោះទេ គឺថែមទាំង បានពង្រីកទីតាំង ជាច្រើននៅរាជធានី ភ្នំពេញទុក ជាមរតក ចែកកូនចែកចៅតាសួ ធ្វើការគ្រប់គ្រង ស្វែងរក ផលប្រយោជន៍ ថែមទៀតផង ទើបលេខទូរស័ព្ទ ដែលតាសួ មេល្បែងធ្លាប់កាន់ (លេខ 011 611 911) ក៏ត្រូវមានអ្នកផ្សេងកាន់ ជំនួសវិញ ។
ដោយសារតែ ឥទ្ធិពលនៃទឹកប្រាក់ ដែលបានមកពី បទល្មើសល្បែងភ្នាល់ ទឹកភ្លៀងរបស់ក្រុមគ្រួសារតាសួ មានអំណាច គ្របដណ្ដប់លើ អាជ្ញាធរ និងសមត្ថកិច្ច រាជធានីភ្នំពេញ គ្រាន់តែដល់រដូវភ្លៀងធ្លាក់ភ្លាម ក៏មានអ្នកសារព័ត៌មាន ដូចគ្នាមកសួរថា បានថតចម្លង អាជ្ញាប័ណ្ណនិងប័ណ្ណព័ត៌មានផ្ញើទៅឲ្យតាសួតាមតេលេក្រាមហើយឬនៅ? ។ គេនិយាយទៀតថាទោះ ចុះផ្សាយពី បទល្មើស ភ្នាល់ទឹកភ្លៀង តាសួរក៏ វាអត់ប្រយោជន៍ដែរ ព្រោះតាសួ បើកលេងជាង៣០ឆ្នាំទៅហើយ ក៏ពុំដែលឃើញ មានអាជ្ញាធរ ឬសមត្ថកិច្ច ខណ្ឌរាជធានី ណាហ៊ានចុះបង្ក្រាប ។
ពិតណាស់ថា អ្នកសារព័ត៌មាន ពុំមានអំណាចអ្វី ទៅកំណត់ ល្បែងភ្នាល់ទឹកភ្លៀង តាសួថាជាបទល្មើស នោះឡើយ ។ ព្រោះអ្នកសារព័ត៌មាន ប្រៀបបាននឹង សត្វសារិកា ដែលគេចិញ្ចឹមសម្រាប់ឆ្លើយ ត្រាប់តាមបទបញ្ជារ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានជំរុញឲ្យ អាជ្ញាធររាជធានីខេត្ត អនុវត្តបង្ក្រាប ល្បែងស៊ីសង អត់ច្បាប់គ្រប់ប្រភេទ ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត អាជ្ញាប័ណ្ណ និងប័ណ្ណព័ត៌មាន គឺចេញដោយ ឧត្ដមមន្ត្រី និងរដ្ឋមន្ត្រី ដែលតែងតាំងដោយ ព្រះរាជក្រិត្យ បើត្រូវថតចម្លង យកទៅឲ្យ ក្រុមគ្រួសារ ជនល្មើសច្បាប់ វាហាក់ដូចជា អ្នកសារព័ត៌មានបាននិងកំពុង បន្ទាបបន្ថោក ស្ថាប័នកំពូល របស់ជាតិ ។ ព្រោះគំនិត ផ្តួចផ្ដើមឲ្យ ក្រុមគ្រួសារ ជនល្មើសបើក ល្បែងស៊ីសង នៅកណ្ដាល រាជធានីភ្នំពេញ ត្រូវយកអាជ្ញាបន័ និងប័នព័ត៌មានគេស្គាល់ថា គឺជាអ្នកសារព័ត៌មាន ម្នាក់ដែលធ្វើ ព័ត៌មានដើម្បី ស្វែងរកផលប្រយោជន៍ ពីតាសួរហូត បន្តលុតក្រាបដល់កូនចៅតាសួ ហើយឥលូវឃើញ បានឡានតួរីសកូរ៉េ មួយគ្រឿងផងដែរ ។ សូមផ្ដាំថា បានអីបានចុះ សូមកុំចុះពីលើឡាន ដើរងើយលើប្រយ័ត្ន បុកបង្គោលភ្លើង បែកក្បាល ប្រាប់យកតែបុណ្យទេ! ៕