ដោយៈ សឿន ចិន
បន្ទាប់ពីមាន បទបញ្ហាពី នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស តម្រូវឲ្យអង្គភាព កងរាជអាវុធហត្ថរាជធានីខេត្ត ធ្វើការជ្រើសរើស មន្ត្រីកងរាជអាវុធហត្ថថ្មី ដើម្បីបំពេញ ក្របខណ្ឌជំនួសឲ្យ មន្ត្រីដែលចូលនិវត្តន៍ និងបាត់បង់ ដោយប្រការផ្សេងៗ ។ ដោយឡែក ដំណើរការជ្រើសរើស មន្ត្រីកងរាជអាវុធហត្ថ ខេត្តកែបក្រោម ការត្រួតពិនិត្យ ផ្ទាល់ពីឧត្ដមសេនីយ៍ត្រី ហ៊ត សីហា បាននិងកំពុង យកចិត្តទុកដាក់ ទៅលើបេក្ខភាព ដាក់ពាក្យប្រឡង ទាំងកាយសម្បទា ក៏ដូចជាចំណេះដឹង ស្របតាមបទដ្ឋាន ដែលបានកំណត់ ដើម្បីធានាបាន នូវគុណភាពនិងសីលធម៌ ក្នុងការបន្តវេណ អនុវត្តឲ្យមាន ប្រសិទ្ធភាព ។
កន្លងមក មានការិះគន់ពី មជ្ឈដ្ឋានប្រជាពលរដ្ឋថា ដំណើរការជ្រើសរើស មន្ត្រីកងរាជអាវុធហត្ថ គឺតែងភ្ជាប់មក ជាមួយនូវ អ្នករត់ការ ដែលតម្រូវឲ្យ មានការចំណាយប្រាក់ ក្រោមតុមិនតិចទេ ទើបអាចទទួល បានជោគជ័យ ក្នុងការប្រឡង ។ ដោយឡែក សម្រាប់ដំណើរការជ្រើសរើស មន្ត្រីកងរាជអាវុធហត្ថ នៅខេត្តកែប នាពេលនេះ ក្រោមការប្ដេជ្ញាចិត្តខ្ពស់ របស់លោកឧត្ដមសេនីយ៍ត្រី ហ៊ត សីហា ដោយមាន ការចង្អុលបង្ហាញ ពីនាយឧត្ដមសេនីយ៍ សៅសុខា ផងនោះ ធ្វើឲ្យដំណើរការបាន យ៉ាងល្អ ក្រោមការត្រួតពិនិត្យ ផ្ទាល់ពី លោកឧត្ដមសេនីយ៍ត្រីហ៊ត សីហា ជៀសវាងមាន ការរិះគន់ នៅពេលខាងមុខ ៕