ដោយៈ រ៉ាយ ភុន ហៅ គ្រៀម
លោក វង្ស អេង មានតួនាទីជា អភិបាលរង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្លាប់មានរឿងអាស្រូវជាច្រើន ពាក់ព័ន្ទករណី កាប់រានដីព្រៃ ខុសច្បាប់កន្លងមក ។ ហើយអ្វីដែល មជ្ឍដ្ឋានទូទៅ ផ្ដោតការចាប់អារម្មណ៍ នោះគឺ មានការបែកធ្លាយ សារសម្លេងជាមួយ ជនល្មើសដែលត្រូវចាប់ខ្លួន ប៉ុន្តែសម្រាប់ លោកអភិបាលរង ស្រុងវាលវែង វង្ស អេង បែរជាត្រូវ រួចផុតពីការចោទប្រកាន់ ទៅវិញ។
ថ្មីៗនេះ លេចចេញព័ត៌មាន ពាក់ព័ន្ធទៅនឹង បទល្មើសក្លែងឯកសារ សារធារសណៈ ប៉ះពាល់កម្មសិទ្ធឯកជន (លួចលក់អចលនៈវត្ថុអ្នកដទៃ) ដោយប្រើឯកសារក្លែង ដែលព្រះរាជអាជ្ញាសាលាដំបូង ខេត្តពោធិ៍សាត់ ចេញដីការកោះហៅ លោកអភិបាលរងស្រុក ឈ្មោះ វង្ស អេង ឲ្យចូលមកបំភ្លឺ ក្នុងនាមជាសាក្សី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខ ។ ស្ថិតក្នុងដែនអំណាច លោក វង្ស អេង មានតួនាទីជា អភិបាលរងស្រុក ដែលព្រះរាជអាជ្ញា តម្រូវឲ្យចូលខ្លួនទៅ បំភ្លឺលើករណីប្រើឯកសារក្លែង ក្នុងករណីលួចលក់ អចលនៈវត្ថុអ្នកដទៃ ក្នុងនាមជាសាក្សីក៏ពិតមែន! តើអាចជាបុព្វបទ នៃការដាក់ទុនអំណាច ដើម្បីស្វែងរក ផលប្រយោជន៍ ដែរឬទេ?
សារព័ត៌មានជាតិ ពុំបានចោទប្រកាន់ មន្ត្រីស្រុកវាលវែង លោក វង្ស អេង ពាក់ព័ន្ធនឹងបទល្មើសនោះឡើយ មានតែតុលាការទេ ដែលមានឆន្ទានុសិទ្ធ ក្នុងការសម្រេច ។ ហើយស្របពេលដែល ស្រុកវាលវែងកំពុង ជ្រើសរើសអ្នកបន្តវេន ជាបេក្ខភាពអភិបាលស្រុក ជំនួសអភិបាលស្រុក ដែលត្រូវចូលនិវត្តន៍ នាពេលនេះផងនោះ ប្រជាពលរដ្ឋសំណូមពរ ដល់បក្សប្រជាជនខេត្ត គួរតែសម្លឹងមើល សមាសភាពមន្ត្រី ដែលត្រូវបន្តវេន គួរតែជាបុគ្គល ដែលមិនជាប់ ពាក់ព័ន្ធនឹង រឿងអាស្រូវ ។ ពុំនោះទេ ការអភិវឌ្ឍ ដែលបង្កប់ដោយ មហិច្ឆតា របស់មេដឹកនាំ មិនល្អពិតជា ធ្វើឲ្យប្រជាពលរដ្ឋ មិនទទួល បានផលប្រយោជន៍ ដោយជំនួសនូវឈាម និងទឹកភ្នែក ជាក់ជាមិនខាន ។