ដោយ រី ដា ៖ សកម្មភាពដឹកជញ្ជូនឈើ តាមប្រភេទឡានស៊ាំយ៉ុង ពីរគ្រឿងរបស់មេឈ្មួញ ឈ្មោះ លាង តែងធ្វើសកម្មភាព ដឹកចេញពីព្រៃឡង់ ឆ្លងកាត់មុខស្នាក់ការ ដែនជម្រកព្រៃឡង់ នៅស្រុកសំបូរ ជារៀងរាល់យប់ ។
ជាក់ស្ដែងនៅថ្ងៃទី14 កុម្ភៈ 2022 វេលាម៉ោង2 និង50នាទី រំលងអាធ្រាត្រនៅចំណុច កំពោតកូយឆ្លងដែន អភិរក្សព្រៃឡង់ក្រោមការ គ្រប់គ្រងរបស់លោក ខន ប្រធានស្នាក់ការដែន ជម្រកព្រៃឡង់ក្នុង ស្រុកសំបូរ មានឡានស៊ាំយ៉ុង ពីរគ្រឿងរបស់មេឈ្មួញ ឈ្មោះ លាង បានដឹកឆ្លងកាត់ដោយ សុវត្ថិភាព ។ ឡានដឹកឈើរបស់ មេឈ្មួញឈ្មោះ លាង បានដឹកចេញពីកំពោតកូយ ឆ្លងកាត់ស្រែស្វាយ និងវាលម្ហាចក្នុង ស្រុកសំបូរបន្តទៅត្បែងអន្លូងក្នុង ស្រុកព្រែកប្រសព្វ ចេញទៅខេត្តកំពង់ចាម ដោយមានការឃុបឃិត ពីមន្ត្រីជំនាញ ។
រថយន្តស៊ាំយ៉ុងរបស់ មេឈ្មួញឈ្មោះ លាង ដែលមានបន្តកន្ទុយឡានងាយស្រួល ក្នុងការផ្ទុកឈើដែលវែង ដោយក្នុងមួយឡាន អាចផ្ទុកឈើបានរហូតដល់ ទៅ10ម៉ែតគូបឯណោះ ។ ម្យ៉ាងវិញទៀតការដឹកជញ្ជូន ឈើចេញពីព្រៃឡង់ ឆ្លងកាត់មុខស្នាក់ការ ដែនជម្រកព្រៃឡង់ បើគ្មានការឃុបឃិតពី ប្រធានស្នាក់ការបើក ភ្លើងខៀវដើម្បីទទួលបាន ផលប្រយោជន៍ពីឈ្មួញទេ មេឈ្មួញឈ្មោះ លាង ក៏មិនអាចដឹកឈើពេញៗឡាន ចេញដោយគ្មានការ បង្រ្កាបបានដែរ ។
ឬមួយថាសកម្មភាព ដឹកជញ្ចូនឈើចេញពី ព្រៃឡង់ឆ្លងកាត់ស្នាក់ការ ដែនជម្រកព្រៃឡង់ មិនត្រឹមតែបានផ្ដល់ ផលប្រយោជន៍ឲ្យលោក ខន ជាប្រធានស្នាក់ការគឺ អាចផ្ដល់ផលប្រយោជន៍ ដល់លោក ដួង ឆាយសាវុធ ប្រធានមន្រ្ដីបរិស្ថាន ខេត្តក្រចេះទេដឹង ទើបព័ត៌មានចុះផ្សាយហើយ ហាក់ដូចជាគ្មានរឿងអ្វី កើតឡើងបែបហ្នឹង ។ បើដឹងពីបទល្មើសដឹក ជញ្ចូនឈើហើយបន្ត នៅស្ងាត់ស្ងៀមដើម្បីតែស្វែង រកផលប្រយោជន៍ដដែលនោះ ការបង្កើតឲ្យមានមន្ទីរ និងមន្រ្តីជំនាញឡើង ដូចបំផ្លាញថវិការជាតិ យ៉ាងដូច្នោះដែរទាន! ។សង្ឃឹមថាក្រសួង បរិស្ថានដែលមាន ឯកឧត្ដមសាយ សំអាល់ជារដ្ឋមន្ត្រី ពិតជាត្រូវធ្វើការ កែទម្រង់ពួកមន្ត្រីអសកម្ម ដើម្បីប្រសិទ្ធិភាពការពារ បរិស្ថានឲ្យនៅគង់វង្ស ។