(ខេត្តព្រះសីហនុ)៖ ក្រុមអនាធិបតេយ្យ មួយក្រុមប្រចាំ តំបន់ពយម៉ាចូវ ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលគេអះអាងថា មានមេខ្លោង ពី៤ទៅ៥នាក់ មានសម្ព័ន្ធភាព យ៉ាងស្អិតរមួត ជាមួយអ្នកមានលុយ មានអំណាចនោះ កំពុងត្រូវបាន គេសង្កេតឃើញថា បានដើរអុកឡុក បង្កភាពអនាធិបតេយ្យ ដោយប្រើអំពើហឹង្សា ទៅលើកម្មករយាមដី និងកម្មករសំណង់ រំលោភបំពានលើ ដីមានកម្មសិទ្ធ ប្រជាពលរដ្ឋ ស្លូតត្រង់យ៉ាង ពេញបន្ទុក ។
សកម្មភាព ក្រុមអនាធិបតេយ្យ ទាំងនោះ ពួកគេធ្វើអ្វី មិនខ្វល់ពី ច្បាប់ឬខ្លាចរអែង និងសមត្ថកិច្ចឡើយ ដោយសារតែ ក្រុមពួកគេ មានអ្នកមានលុយ មានអំណាច បុណ្យសក្តិធំ ជាខ្នងបង្អែក នៅពីក្រោយ ។ ដីធ្លីស្របច្បាប់ របស់ប្រជាពលរដ្ឋ មួយចំនួនធំ ត្រូវបានក្រុមនេះចូ លទៅវាយរបងវាតទី យកដីឆៅៗ ធ្វើជាកម្មសិទ្ធ របស់ខ្លួនត្រង់ៗ តែម្ដង ។ ក្នុងពេល ពួកគេចូលធ្វើសកម្មភាព បណ្ដេញម្ចាស់ដី ចេញពីដី បើសិនជាម្ចាស់ដី ហ៊ានចេញ មុខតវ៉ាច្បាស់ ជាត្រូវក្រុមនេះវាយធ្វើបាប ដោយមិន ស្រណោះឡើយ រហូតពេលខ្លះ ឈានដល់ ការប្រើប្រាស់ កាំភ្លើងនិងដុតផ្ទះ ជនរងគ្រោះ ដែលកំពុងរស់នៅ លើដីនោះ ទៀតផង ។
ជាក់ស្ដែង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ក្រុមជន អនាធិបតេយ្យ ខាងលើនេះ មានគ្នាប្រមាណ ៤០នាក់ ប្រដាប់ដោយ ដំបងកាំបិត និងពូថៅ បានសម្រុក ចូលទៅវាយ ធ្វើបាប កម្ម ករ យាមដីជាច្រើននាក់ និងដុតបំផ្លាញផ្ទះ របស់ម្ចាស់ដី ចំនួនមួយខ្នង ឆេះអស់គ្មានសល់ និងវាយបំផ្លាញ របងថ្មវាយ បំផ្លាញ សម្ភារៈផ្សេងៗ អស់ជាច្រើន ផងដែរ ព្រមទាំងបាន បណ្ដេញកម្មករយាមដី ទាំងនោះឲ្យ ចាកចេញ ដោយគម្រាមថា បើសិនជា នៅទីនេះ តទៅទៀត ប្រយ័ត្នងាប់វើយ អញប្រាប់ឲ្យហើយ ។
ពាក់ព័ន្ធនឹង ក្រុមអនាធិបតេយ្យ ខាងលើនេះ បើតាមប្រភព ព័ត៌មានពីសំណាក់ ប្រជាពលរដ្ឋរស់នៅ តំបន់ពយម៉ាចូវ បានលួចបង្ហើប ប្រាប់ឲ្យដឹងថា ក្រុមពួកនេះ សាហាវបែបនេះដោយសារ ពួកគេមានមេខ្លោង ជាអ្នកមានលុយ មានបុណ្យសក្តិធំ នៅក្នុងខេត្ត ព្រះសីហនុ ហើយសព្វថ្ងៃនេះ ពួកមេខ្លោងទាំងនោះ គឺជាអ្នកផ្ដល់ សេដ្ឋកិច្ច និងការចំណាយផ្សេងៗសម្រាប់ក្រុមនេះ ដើម្បីធ្វើសកម្មភាព ។
តែទោះជា យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ មន្ត្រីសាលា ស្រុកព្រៃនប់ បានបញ្ជាក់ថា បញ្ហាខាងលើនេះ វាពិតជាមាន មែនហើយ ករណីនេះត្រូវបាន លោកអភិបាល ខេត្តព្រះសីហនុ ចេញបទបញ្ជាឲ្យ កម្លាំងចម្រុះ របស់គណៈបញ្ជាការ ឯកភាពខេត្ត ចុះធ្វើការ ស្រាវជ្រាវផងដែរ ដើម្បីកំណត់មុខសញ្ញា ជនដែលពាក់ព័ន្ធ ទាំងអស់ និងចាប់ខ្លួន យកមកផ្ដន្ទាទោស តាមច្បាប់ ។
នៅប្រលប់ ថ្ងៃទី១២ខែសីហា ឆ្នាំ២០២០នេះ កម្លាំងចម្រុះ របស់គណៈបញ្ជាការ ឯកភាពខេត្តបានចុះធ្វើរដ្ឋបាល ចំហតំបន់ខាងលើ ផងដែរ ក្នុងគោលបំណង បោសសម្អាត ជនបង្កភាពអនាធិបតេយ្យ ទាំងនោះប៉ុ ន្តែមិនទទួល បានលទ្ធផលនោះទេ ដោយសារ ក្រុមជនអនាធិបតេយ្យ ទាំងនោះ ដឹងខ្លួនមុន បានរត់គេច ខ្លួនបាត់អស់ ។ គួរបញ្ជាក់ ផងដែរថា តំបន់ពយម៉ាចូវនេះ កន្លងមកកម្លាំង សមត្ថកិច្ចធ្លាប់ បានចាប់ខ្លួន ជនពាក់ព័ន្ធ រំលោភបំពាន ដីរដ្ឋនិងបង្កហិង្សា ទៅលើអ្នកមាន ដីកម្មសិទ្ធឯកជន មិនតិចជាង ១០០នាក់ទេ ក្នុងនោះក្រុមអនាធិបតេយ្យ មួយចំនួន ក៏ត្រូវបាន សមត្ថកិច្ចរកឃើញ មានប្រើប្រាស់ អាវុធខុសច្បាប់ ផងដែរ ៕