សម្បុក​ចោរកម្ម​ជ្រក​ក្រោម​ហាង​បញ្ចាំ​បំពាន​ច្បាប់​ក្នុង​សង្កាត់​ទឹកល្អក់ ៣

ដោយ ៖ រដ្ឋា
​​គ្រប់​លក្ខខណ្ឌ​ច្បាប់​ដែល អនុញ្ញាត​ដោយ​ក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ​តម្រូវ​ឱ្យ​បើក  ហាង​បញ្ចាំ​ត្រូវ​មាន​ច្បាប់​ទទួល  ប្រតិ​ភោគ​ដោយ​អនុប្រទាន  ពិសេស​គឺ​ហាង​បញ្ចាំ​នីមួយៗ ត្រូវតែ​អនុវត្ត​ទៅលើ​តែ​ច​លនៈ វត្ថុ​និង​អចលនៈវត្ថុ​ណា​ដែល  មាន​លក្ខណៈ​ស្រប​ច្បាប់​តែ ប៉ុណ្ណោះ ។ ជុំវិញ​ករណី​ដែល  គ្រប់​ហាង​បញ្ចាំ​ណា​មិនបាន ទទួលយក​វត្ថុ​បញ្ចាំ​ដែលមាន លក្ខណៈ​ស្រប​ច្បាប់​គឺ​សមត្ថកិច្ច ក្នុង​មូលដ្ឋាន​នោះ​ត្រូវ​ចុះបង្ក្រាប  និង​រាយការណ៍​ទៅ​ថ្នាក់លើ ចំពោះ​បទល្មើស​ដែល​បង្កឡើង ដោយ​ហាង​បញ្ចាំ​ដើម្បី​ចាត់ ការ​តាម​ផ្លូវច្បាប់ ទើប​អាច  កាត់បន្ថយ​បទល្មើស​លួច​ប្លន់  និង​ឆបោក​យក​របស់​មក​បញ្ចាំ ខុសច្បាប់​បាន ។​

​ជាក់ស្តែង​នៅ​ហាង​បញ្ចាំ  ឈ្មោះ ហ៊ី សុភ័ក្ត្រ ដែលមាន ទីតាំង​ផ្ទះ​លេខ ២E ផ្លូវ​លេខ ២៤៧ សង្កាត់​ទឹកល្អក់ ៣ ខណ្ឌ ទួលគោក ផ្ទុះ​ជា​ជម្លោះ​រវាង  ក្រុម​គ្រួសារ​មួយ​ដែល​មាន​ប្អូន ប្រុស​ទំនើង​លួច​យក​ម៉ូតូ​ម៉ាក Click ពាក់​ស្លាក​លេខ 1AN-6606 បាន​ចោទ​ម្ចាស់​ហាង​ថា  បាន​ទទួលយក​ម៉ូតូ​ពី​ប្អូន​ទំនើ​ង របស់​ខ្លួន​ដាក់បញ្ចាំ​ដោយ​ពុំ មាន​កាតគ្រី​អ្វី​ទាំងអស់ ។ ម្យ៉ាង  វិញ​ទៀត​ហាង​បញ្ចាំ​ឈ្មោះ ហ៊ី  សុភ័ក្ត្រ ដែល​ទទួល​ដាក់បញ្ចាំ  ក៏​អត់​ចេញ​បង្កាន់ដៃ​ឱ្យ​អ្នក​យក ម៉ូតូ​មក​បញ្ចាំ​ឡើយ​ដោយ​គ្រាន់ តែ​ថតរូប​បញ្ចូល​ក្នុង​លែ​បថ​ប  រួច​វាយ​ឈ្មោះ​និង​លេខ​ម៉ូតូ​ចូល ហើយ​បញ្ជូន​ម៉ូតូ​ទៅ​លាក់​នៅ កន្លែង​ផ្សេងៗ​ដោយ​គិតការ ប្រាក់ ១០​ភាគរយ ។​

​ករណី​ទទួល​បញ្ចាំ​បំពាន  ច្បាប់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរ ញ្ញ​វត្ថុ​ពី​ហាង​បញ្ចាំ ហ៊ី សុភ័ក្ត្រ  បង្ក​ការក្តៅក្រហាយ​ដល់​ក្រុម  គ្រួសារ​ដែល​ចង់​អប់រំ​ប្អូន​ឱ្យ​ដើរ តាម​ផ្លូវ​ល្អ​គឺ​ពិតជា​ពិបាក​រហូត ក្រុម​គ្រួសារ​មួយ​នេះ​ទៅ​ប្តឹង ដល់​សង្កាត់​ទឹកល្អក់ ៣ និង​ប៉ុស្តិ៍  នគរបាល​ទឹកល្អក់ ៣ ប៉ុន្តែ​ត្រូវ  បាន​មេ​ប៉ុស្តិ៍​ឆ្លើយតប​ដោយ​ខ្វះ ការទទួលខុសត្រូវ​ថា​រឿង​នេះ​ខ្ញុំ ធ្លាប់​លើក​ក្នុង​អង្គប្រជុំ​ដែរ តែ គេ​មិន​ស្តាប់ ។ ម្យ៉ាងវិញទៀត ឋានៈ​ត្រឹម​មេ​ប៉ុស្តិ៍​អាច​ធ្វើ​អ្វី កើត ឆ្កុយ​បោះ​គាត់​ទៅ​ធ្វើ​ឱ្យ  មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ដែល ស្តាប់​ការអះអាង​របស់​ជនរ​ង គ្រោះ​ទះ​ទ្រូង​ហួសចិត្ត ស្រប  ពេល​ដែល​មក​រៀបរាប់​នៅមុខ សាលាសង្កាត់​ទឹក​ល្អក់ ៣ ។​

​ប្រជាពលរដ្ឋ​ដែល​មក​សា លា​សង្កាត់​ខ្លះ​បាន​អះអាង​ថា  តាមពិត​ទៅ​កុំ​ថា​មេ​ប៉ុស្តិ៍​នគរ បាល​សង្កាត់​ទឹកល្អក់ ៣ គាត់ ធ្វើ​អ្វី​មិនកើត ព្រោះ​អា​ករណី  យក​ម៉ូតូ​មក​បញ្ចាំ​នៅ​ក្នុង​សង្កាត់ ទឹកល្អក់​៣ មិនមែន​តែ​ប្រភេទ  មនុស្ស​ដូច​ប្អូន​ទំនើង​បង​ឯង នោះ​ទេ​ពិសេស​គឺ​ក្រុមចោរ​លួច  ចោរប្លន់ ចោរ​កាច់​.​ក​ម៉ូតូ គឺ សុទ្ធតែ​យក​មក​បញ្ចាំ​នៅទីនេះ ទាំង​យប់​ទាំង​ថ្ងៃ​វា​គ្រាន់តែ​ថា  ហាង​បញ្ចាំ​ខ្លះ​គេ​ចេញ​បង្កា​ន់ ដៃ​ឱ្យ​មិន​ដូចជា​ករណី​ថតរូប ទុក​ដូច​ហាង​បញ្ចាំ​ឈ្មោះ ហ៊ី  សុភ័ក្ត្រ តែប៉ុណ្ណោះ ។ ហើយ មានពេលខ្លះ​សូម្បី​ម៉ូតូ​ប្រឡាក់ ឈាម​ដែល​គេ​សង្ស័យថា​ជា  ករណី​ប្លន់​ប្រដាប់​អាវុធ​ក៏​ហាង បញ្ចាំ​នៅ​ក្នុង​សង្កាត់​ទឹកល្អក់  ៣ ទទួលយក​ដែរ ព្រោះ​ភាគ  ច្រើន​ករណី​លួច​ប្លន់​យក​មក បញ្ចាំ​ដូច​លក់​អញ្ចឹង​មិន​ដែល ឃើញ​ម្ចាស់​ម​កលាស់​យក​វិញ នោះឡើយ ។​

​មាន​ការអះអាង​ទៀតថា  ម៉ូតូ​ថ្មីៗ​សេរី ២០១៤ ឬ​២០១៥  ឬ​២០១០ គឺ​ឃើញ​មាន​ម៉ូយ  មកពី​ខេត្ត​ឆ្ងាយៗ​ទិញ​ទទួល យក​ដែល​ម្ចាស់​ហាង​បញ្ចាំ​អាច ចំណេញ​ពាក់កណ្តាល​ដោយ សារ​មុខរបរ​ទុច្ចរិត​បំពាន​ច្បាប់ ទទួល​ប្រតិ​ភោគ​ដោយ​អនុប្រធាន​អនុញ្ញាត​ចេញពី​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ មាន​ការឃុបឃិត​បិទ​បាំង​ពី សមត្ថកិច្ច​មូលដ្ឋាន​នេះ​ហើយ ទើប​ឃើញ​ព័ត៌មាន​ខ្លះ​បញ្ជាក់ ពី​សកម្មភាព​ចោរកម្ម ៤ ទៅ ៥ លើក ទើប​ចាប់បាន​តែ​រឿង  ដែល​ចម្លែក គឺ​សមត្ថកិច្ច​បែរ  ជា​មិន​អាច​វែកមុខ​អ្នកពាក់ព័ន្ធ ដែល​ទទួល​ផល​ពី​ចោរកម្ម​ទៅ វិញ ។ ផ្អែក​លើ​ចំណុច​នេះ  ហើយ​ដែល​គេ​អាច​សម្មត់​បាន ថា សម្បុក​ចោរកម្ម​ក្នុង​រាជធានី​ភ្នំពេញ​គឺ​ពិតជា​ជ្រក​ក្រោម ហាង​បញ្ចាំ​នៅក្នុង​សង្កាត់​ទឹក ល្អក់ ៣ ដែល​អាច​ផ្តល់​លា់ភ  សក្ការៈ​ទៅឱ្យ​មន្ត្រី​ប៉ុស្តិ៍​និង ព្រហ្មទណ្ឌ​ខណ្ឌ​ទួលគោក​ថែម ទៀតផង ទើប​ការប្រព្រឹត្ត​បទ  ល្មើស​ទទួល​ផល​ពី​ចោរកម្ម ហាក់​មាន​ស្ថានភាព​ស្ងប់ស្ងាត់  ស្របពេល​ដែល​សកម្មភាព​ឆក់ ប្លន់​កំពុង​កក្រើក​នៅក្នុង​រាជ ធានី​ភ្នំពេញ ។​

​បើ​អគ្គស្នងការ​នគរបាល  ជាតិ​នៅ​តែ​មិន​បាន​រឹតបន្តឹង​យក ចិត្ត​ទុកដាក់​ទៅ​លើ​សុវត្ថិភាព ចោរកម្ម​ដែល​ផ្តល់ឱកាស​ចេញ ពី​សង្កាត់​ទឹកល្អក់​៣​ទេនោះ គោលនយោបាយ​ភូមិ​-​ឃុំ​មាន សុវត្ថិភាព​ដែល​ដាក់ចេញ ដោយ​ក្រសួង​មហាផ្ទៃ​គឺ​ពិតជា  មិន​អាច​ទទួល​ជោគជ័យ​ឡើយ​។ ព្រោះ​មាន​លទ្ធភាព​ច្រើន ណាស់ ប្រសិនបើ​មន្ត្រី​ប៉ុស្តិ៍ សង្កាត់​ទឹកល្អក់ ៣ មិនអាច បង្ក្រាប បាន គឺ​ត្រូវ​រាយការណ៍  ទៅ​ថ្នាក់លើ​ហើយ​អាច​ផ្តល់ បទ​សម្ភាសន៍​តាម​សារព័ត៌មាន  ក៏​ជា​គន្លឹះ​ទប់ស្កាត់​ករណី​ទទួល ផល​ចោរកម្ម​នៅ​មូលដ្ឋាន​ខ្លួន បានដែរ ៕

 

2015_07_20ch1 (1)

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.