មន្ត្រីក្រសួង ទេសចរណ៍ ដាក់ពាក្យប្តឹង លោក សូ ម៉ារ៉ា និងលោក សូ វិសុទ្ធី ពីបទពុករលួយ ៦ចំណុច

នៅក្នុង ពាក្យបណ្តឹង របស់មន្ត្រី ក្រសួង ទេសចរណ៍ ពាក់ព័ន្ធលើ ភាពមិនប្រក្រតី អនុវត្តពុករលួយ ៦ចំណុច ដែលបានដាក់ ជូនអង្គភាព ប្រឆាំងអំពើ ពុករលួយ កាលពីថ្ងៃទី ១៨ តុលា ឆ្នាំ ២០១៣ ចោទប្រកាន់ លោក សូ ម៉ារ៉ា និងលោក សូ វិសុទ្ធី ត្រូវបានគេ អះអាងថា កំពុងស្ថិត នៅក្នុង ការស៊ើប អង្កេតនៅឡើយ ។ ប្រភពព័ត៌មាន ដែលចេញផ្សាយ ជាបន្តបន្ទាប់ បានឲ្យដឹងថា ការប្តឹងរបស់ មន្ត្រីទេសចរណ៍ គឺបានលើកយក នូវចំណុច ដែលលោក សូ ម៉ារ៉ា និងលោក សូ វិសុទ្ធី ឃុបឃិត ក្នុងតួនាទី​ប្រើអំណាច ពុករលួយ ចំៗតែម្តង ។

អ្នកតាមដាន ព័ត៌មាន ពុករលួយក្នុង ក្រសួង ទេសចរណ៍ កំពុងទន្ទឹង រង់ចាំលើ ចំណាត់ការ របស់អង្គភាព ប្រឆាំងអំពើ ពុករលួយថា ហ៊ានអនុវត្ត ចំពោះមន្ត្រី ថ្នាក់ធំ នៅក្រសួង ទេសចរណ៍ បានដែរឬទេ? ។​ ព្រោះលោក សូ ម៉ារ៉ា ជារដ្ឋលេខាធិការ នៃក្រសួង ទេសចរណ៍ និងលោក សូ វិសុទ្ធី មានមុខងារ ជាប្រធាន នាយកដ្ឋាន សិក្សាទីផ្សារ និងផ្សព្វផ្សាយ នៃក្រសួង ទេសចរណ៍ ថែមទៀតផង ។ ប្រសិនបើ គ្មានចំណាត់ការ ណាមួយ ចេញពីអង្គភាព ប្រឆាំងអំពើ ពុករលួយ ទេនោះ រាល់បញ្ហា អំពើ ពុករលួយ ចំពោះអ្នក មានអំណាច និងបក្ខពួកនិយម គឺពិតជាមិនអាច អនុវត្តឲ្យអស់ មន្ទិលសង្ស័យ ពីមហាជន ពិសេស គឺអ្នកដែល ហ៊ានប្តឹង អាចក្លាយជា ជនរងគ្រោះ ទៅវិញ៕

Filed in: ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.