យោងប្រភព ផ្លូវការ ដែលប្រកាស ឲ្យដឹងពី លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃច័ន្ទ នៅទីស្តីការ គណៈរដ្ឋមន្ត្រី ថានឹងមាន កិច្ចប្រជុំ វិសាមញ្ញ រដ្ឋសភា ដើម្បីជ្រើសតាំង គណៈកម្មការ និងអនុគណៈកម្មការ រួមទាំង អនុប្រធាន សភា របស់បក្សប្រឆាំង នៅថ្ងៃ អង្គារ សប្តាហ៍ក្រោយ ។ ការលើកឡើង របស់លោកនាយក រដ្ឋមន្ត្រី គឺផ្អែកតាម កិច្ចព្រមព្រៀង ដែលមេដឹកនាំ គណៈបក្ស ទាំងពីរ បានឯកភាពគ្នា កន្លងមក ។
ទោះបីយ៉ាងណា មេដឹកនាំ គណៈបក្ស ប្រឆាំង ហាក់មិនបាន អបអរសាទរ ចំពោះការរៀបចំ រចនាសម្ព័ន្ធ គណៈកម្មការ និងតំណែងជា អនុប្រធាន រដ្ឋសភាឡើយ ដោយចាត់ទុកថា ការចាប់ខ្លួន សកម្មជន គណៈបក្ស ប្រឆាំងទាំងបីនាក់ រួមទាំងកោះហៅ សកម្មជន បក្សប្រឆាំង បីនាក់ បន្ថែមទៀត គឺបានរំលោភ លើកិច្ច ព្រមព្រៀង ដែលចុះ ហត្ថលេខា ដោយតំណាង គណៈបក្សទាំងពីរ ៕