ទំនាស់​ដី​អប់រំ​ស្រុក​ភ្នំក្រវាញ​ដែល​លក់​អភិបាលស្រុក​ថ្មី​បំពាន​

ដោយ ៖ រ៉ា​យ ភុ​ន
​នៅក្នុង​អាណត្តិ​អភិបាល  ស្រុក​ភ្នំក្រវាញ​ដែល​មាន​លោក  សៅ ដា​រឿន ជា​អភិបាលស្រុក  បាន​ឯកភាព​ឱ្យ​មន្ទីរ​ការិយាល័យ​អប់រំ​ស្រុក​លក់​ដី​និង​អគារ ការិយាល័យ​ដែល​មាន​សភាព ទ្រុឌទ្រោម​ក្នុង​គោលបំណង កសាង​ការិយាល័យ​អប់រំ​ថ្មី តាំងពី​ឆ្នាំ ១៩៩៨ មកម្ល៉េះ ។

​លិខិត​លក់​ទិញ​ក្នុងតម្លៃ ៥.០០០​ដុល្លារ ត្រូវបាន​លោក  ម៉ែន ឈួន ប្រគល់ឱ្យ​លោក  វ៉ាន ប៊ុន​ណា ប្រធាន​ការិយា  ល័យ​អប់រំ​ស្រុក​ដោយ​មាន​ការ ឯកភាព​ពី​អភិបាលស្រុក​ប្រថាប់ ត្រា​ផង​នោះ ស្រាប់តែ​កើត  ទំនាស់​ប្តឹងផ្តល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដោយ​មាន​អន្តរាគ មន៍​ពី​អាជ្ញាធរ​ស្រុក​ទើប​ឡើង ថ្មី លោក សូ សា​ហុង ថែម ទៀតផង ដោយ​ទាមទារ​ឱ្យ លោក ម៉ែន ឈួន កាត់​ដី​ចូល  ភូមិ​លាច​ទៅវិញ ។​

​ដោយ​ផ្អែក​លើ​មនោសញ្ចេតនា​លោក ម៉ែន ឈួន  បានសម្រេច​កាត់​ដី​ទទឹង ២  ម៉ែត្រ សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ ធ្វើ​ផ្លូវ​ដើរ​ចូល​ភូមិ ប៉ុន្តែ​រឿង  ហេតុ​មិន​បាន​បញ្ចប់​នៅពេល នេះ​ទេ គឺ​ប្រជាពលរដ្ឋ ០២ គ្រួសារ​ទៀត ដែល​មិន​ចង់​ដើរ  លើផ្លូវ​រួម​ប្តឹង​ទាមទារ​ឱ្យ​លោក  ម៉ែន ឈួន សម្បទាន​ដី​ធ្វើ​ផ្លូវ  មួយ​ខ្សែ​ទៀត​ទៅ​ឱ្យ​ខ្លួន ។

​ដោយ​សាលាដំបូង​ខេត្ត  ពោធិ៍សាត់​បាន​ពិនិត្យ​ទៅលើ ឯកសារ​ស្របច្បាប់​របស់​លោក  ម៉ែន ឈួន ក្នុងការ​កាន់កាប់​ដី  ទើប​សម្រេច​មិន​ចាត់ការ​តាម បណ្តឹង​របស់​ប្រជាពលរដ្ឋ ដោយ​បង្វិល​សំណុំរឿង​ទៅ​ឱ្យ សាលា​ស្រុក​ភ្នំក្រវាញ​ជា​អ្នក សម្របសម្រួល​ដោះស្រាយ​វិញ​។​

​ផ្អែក​តាម​លិខិត​អញ្ជើញ  របស់​រដ្ឋបាល​សាលាស្រុក​ភ្នំ ក្រវាញ​លោក ស៊ី សា​រ៉ូ និង មួយ​ច្បាប់​ទៀត​ចុះហត្ថលេខា ដោយ អភិបាល​ស្រុក​ភ្នំក្រវាញ  លោក សូ សា​ហុង ត្រូវបាន  ភាគី​លោក ម៉ែន ឈួន បញ្ជាក់  ថា គឺជា​ការគាបសង្កត់​ឱ្យ​គាត់ ប្រគល់​ដី​បន្ថែម​ទៅ​ឱ្យ​ភាគី​ដើម បណ្តឹង​ដោយ​សាលាស្រុក​ចាត់ ទុក​ថា​ក្នុងុ​អាណត្តិ​អភិបាល ស្រុក​លោក សៅ ដា​រឿន គឺ ចេះ​តែ​ប្រថាប់ត្រា​លក់​ទៅ​វិញ ។

​មានការ​សួរថា បើ​អភិបាលស្រុក​ឡើង​ថ្មី​ចេះតែ​បដិសេធន៍ រាល់​ចំណាត់ការ​អភិបាលស្រុក ចាស់​ដែល​បាន​ឯកភាព​សម្រេច រួច​ទៅ​ហើយ​នោះ តើ​បញ្ហា  ទំនាស់​ដីធ្លី​អាច​ដោះស្រាយបាន ដោយ​របៀប​ណា​ទៅ ។​

​មាន​ពាក្យ​លេចឮ​ថា ប្រជា ពលរដ្ឋ​០២​គ្រួសារ ដែល​ដាក់   ពាក្យបណ្តឹង​ទាមទារ​ដី​ផ្លូវ​លើ​ដី កម្មសិទ្ធិ​របស់​លោក ម៉ែន ឈួន  គឺ​បាន​ចំណាយ​ប្រាក់​មិន​តិច​ទេ  ដើម្បី​បង្ក​ភាព​ជម្លោះ​តាមរយៈ តុលាការ​ផង​រួម​ទាំង​អាជ្ញាធរ ស្រុក​ដែល​ឡើង​ថ្មី​ផង ទើប  បញ្ហា​កកូ​កកាយ​ពី​សំណាក់ អាជ្ញាធរ​ស្រុក​ភ្នំក្រវាញ​នាពេល នេះ​ហាក់​ស្តែង​ឱ្យឃើញ​ពី​ចេត នា​គាបសង្កត់​មក​លើ​ភាគី លោក ម៉ែន ឈួន ដែលមាន  សិទ្ធិ​កាន់កាប់​ដី​ស្របច្បាប់ ដោយ​បង្ខំ​តាម​ការ​សម្រប  សម្រួល​ដោយ​ពុំ​ខ្វល់​ពី​ដំណើរ ការ​រដ្ឋបាល​ដែល​ផ្អែក​លើ​ផ្លូវ ច្បាប់​នោះឡើយ ។ ព្រោះ​ការ សម្បទាន​ដី ២​ម៉ែត្រ សម្រាប់  ប្រជាពលរដ្ឋ​ធ្វើ​ផ្លូវ​ពី​ខាង ក្រោយ​រួច​ហើយ ស្រាប់តែ​គេ ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ ១០ គ្រួសារ ធ្វើ​បាតុកម្ម​ទាមទារ យក​ដី​ពី​ខាងលិច ២​ម៉ែត្រ និង ពី​ខាងកើត ២​ម៉ែត្រ ទៀត​ទៅ វិញ ?

​គួររំលឹកថា ទំហំ​ដី​ដែល  លោក ម៉ែន ឈួន ទិញ​ដី​ពី​ការិ យាល័យ​អប់រំ​ស្រុក គឺមាន  បណ្តោយ ២០​ម៉ែត្រ និង​ទទឹង  ១៧​ម៉ែត្រ ។ ប៉ុន្តែ​ដោយ​មាន  សំណូមពរ​ពី​ការិយាល័យ​អប់រំ សុំ​ដី ២​ម៉ែត្រ ទុក​ធ្វើ​ផ្លូវ ទើប លោក​សម្រេច​ទុក​បណ្តោយ​តែ  ១៨​ម៉ែត្រ ប៉ុន្តែ​នៅពេលដែល លោក ម៉ែន ឈួន សម្រេច​ធ្វើ  របង​ការពារ​ដី​កម្មសិទ្ធិ​របស់​ខ្លួន  ស្រាប់តែ​មាន​ការហាមឃាត់​ពី  សាលា​ស្រុក​ឱ្យ​ខិតចូល ២​តឹក  ទៀត ដោយ​លោក​មិន​ឯកភាព  គឺ​សំណូមពរ​ឱ្យ​មាន​ការ​ដោះ ស្រាយ​តាម​ផ្លូវច្បាប់​វិញ ។

​ម្យ៉ាងវិញទៀត សាលាស្រុក ហាក់​មាន​ចេតនា​ផ្តល់​សំណង ត្រឹម​ឥដ្ឋ​ស៊ីម៉ង់ត៍​មួយចំនួន  ដោយ​ពុំ​បាន​មក​ធ្វើការ​ដោះ ស្រាយ​ជាមួយ​រូបគាត់​ជា​ម្ចាស់ កម្មសិទ្ធិ​ឱ្យបាន​ត្រឹមត្រូវ​ឡើយ ។  ហើយ​ពេលនេះ​ដោយ​ករណី វិវាទ​កាន់តែ​រីក​ធំ​ទៅ​លោក  ម៉ែន ឈួន បាន​សម្រេច​ឱ្យ​មាន  ការដោះស្រាយ​តាម​ផ្លូវ​តុលាការ​វិញ ។ ព្រោះ​បើ​ផ្អែក​តាម  ការ​គំរាម​របស់​មន្ត្រី​សាលា ស្រុក​បាន​បញ្ជាក់ថា​បើ​ហ៊ាន ឡើង​ទៅ​ឧទ្ធរណ៍​គឺ​គេ​និង​រៀប ចំ​ក្រុម​ការងារ​មក​អនុវត្ត​យក​ដី  ៣​ម៉ែត្រ​កន្លះ​តែម្តង ព្រោះ​រឿង  ត្រា​អភិបាលស្រុក​មុន គឺ​គេ​ចេះ  តែ​វាយ​ឱ្យ​តែ​បាន​ប៉ុណ្ណោះ ។ បើ​គោលការណ៍​ច្បាប់​ក៏​មន្ត្រី ថ្នាក់​ស្រុក​ភ្នំក្រវាញ​អត់​ព្រម  គោរព​ផង តើ​អាច​គ្រប់គ្រង  ស្រុក​ទាំងមូល​ឱ្យ​ប្រជាពលរដ្ឋ គោរព​ច្បាប់​បាន​យ៉ាងដូចម្តេច ទៅវិញ ។​

​មានតែ​ក្រសួង​មហាផ្ទៃ  កោះហៅ​មន្ត្រី​ស្រុក​ឱ្យ​ទៅ​រៀន ពី​បែបផែន​រដ្ឋបាល​ឱ្យ​យល់ ច្បាស់​ទេ​ទើប​អាច​រៀបចំ​ស្រុក  ភ្នំក្រវាញ​ឱ្យ​ស្គាល់​ពី​ដំណើរការ  នៃ​ច្បាប់​បាន ៕

 

 

2014_08_08a

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.