រាជរដ្ឋាភិ​បាល​ប្រកាស​ការ​ពារ​​រដ្ឋ​ធម្មនុញ្ញ​បាន​ទេ បើ​សូម្បី​តំបន់​ព្រៃ​ភ្នំ​ក្រវាញ ដែល​ការ​ពារដោយ​ព្រះរាជ​ក្រឹត្យ​ក៏រង​ការ​បំផ្លាញពី​ក្រុុម​ហ៊ុន MDS ដែរ​នោះ

ោយ ៖ សម្បត្តិ
តំបន់ខ្សាច់ពូន និងអារ៉ៃ ស្ថិតក្នុងជួរភ្នំក្រវាញ​ជាប់នឹងភូមិវាលវង់ ឃុំរកាត ស្រុក​ភ្នំក្រវាញ ជាតំបន់ព្រៃ​ដែល​ការពារ​ដោយ ព្រះ រាជក្រឹត្យ ត្រូវបាន​ក្រុមហ៊ុន MDS របស់ឧកញ៉ា ទ្រី ភាព ឈូស ឆាយធ្វើផ្លូវចេញពីចំការតាលី ចូលទៅដល់ល្អា់ងម្ចាស់ដើម្បី ប្រើ ឡានដឹកឈើដែលជាព្រៃការពារដោយព្រះរាជក្រឹត្យ ។ មេការ MDS របស់ឧកញ៉ាទ្រី ភាពដែលចាំទទួលទិញឈើ គឺពុំមានច្បាប់ អនុញ្ញាតចេញពីស្ថាប័នជំនាញណាឡើយ ដោយគ្រាន់តែ មាន ការឃុបឃិតគ្នារវាងក្រុមហ៊ុន MDS ជាមួយផ្នែករដ្ឋបាល ព្រៃឈើ ក្រវាញ និងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ជាលក្ខណៈ ស្ងាត់ៗតែប៉ុណ្ណោះ ។

មិនដឹងថា មេការក្រុមហ៊ុន MDS ដែលប្រើកម្លាំងប្រជាពលរដ្ឋឱ្យចូលទៅកាប់ព្រៃក្នុងជួរភ្នំក្រវ៉ាញនៅតំបន់អារ៉ៃ ដោយ ឈ្មោះ ហេង តារ៉ា អាចចាត់ទុកបានថា ជាការប្រមាថដល់ចេស្តាព្រះមហាក្សត្រក្នុងកម្រិតណានោះទេ ព្រោះសូម្បីតែ រាជរដ្ឋាភិបាលអាណត្តិទី ៥ ក៏បានប្រកាសការពារដាច់ខាតរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រដោយមិនអនុញ្ញាតឱ្យបុគ្គល ឬស្ថាប័នណា រំលោភបំពានបានជាដាច់ខាត ។ តើក្រុមហ៊ុន MDS របស់ឧកញ៉ា ទ្រី ភាព ដែលមានមេការឈ្មោះ ហេង តារ៉ា កំពុងរំលោភ កាប់រានព្រៃក្នុងតំបន់អារ៉ៃដែលការពារដោយព្រះរាជក្រឹត្យ តើអាចចាត់ទុកបានថា ជាការប្រមាថ ទៅ លើ អង្គព្រះមហាក្សត្រ ដែរឬទេ ? ។

ជាក់ស្តែងគំនរឈើដែលមានសរសេរលើឈើជាអក្សរ ខ ឬអក្សរ U ដើម្បីចំណាំម្ចាស់ឈើក្នុងការលក់ឱ្យមេការក្រុម ហ៊ុន MDS ដែលមានឈ្មោះ ហេង តារ៉ា ជាអ្នកឈរជើងចាំទិញផ្ទាល់ផងនោះ គឺជាទង្វើរំលោភបំពានអង្គព្រះមហាក្សត្រ រួច ស្រេចទៅហើយ ។ ក្នុងនាមរាជរដ្ឋាភិបាលអាណត្តិទី ៥ បើទោះជាទទួលរងលើការរិះគន់ពីបក្សប្រឆាំងថា ជារដ្ឋាភិបាល ឯកបក្សមិនស្របទៅនឹងគោលការប្រជាធិបតេយ្យសេរី ពហុបក្សយ៉ាងណាក៏ដោយ ប៉ុន្តែលោក ហ៊ុន សែន បានបញ្ជាក់ ថា លោកនឹងដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី ៥ ប្រកបដោយការទទួលខុសត្រូវ ។ ចុះបើគ្រាន់តែក្រុមហ៊ុន MDS ដែល មានឧកញ៉ា ទ្រី ភាព ជាប្រធានប្រើមេការឈ្មោះ ហេង តារ៉ា ឱ្យចូលរំលោភលើព្រៃព្រះរាជក្រឹត្យ ដោយគ្មានវិធាន ការ ទប់ស្កាត់បែបហ្នឹង តើអាចចាត់ទុកបានថា ជារាជរដ្ឋាភិបាលដែលមានការទទួលខុសត្រូវបានក្នុងកម្រិតណាឱ្យប្រាកដ ។

ម៉្យាងវិញទៀត តំបន់អារ៉ៃដែលស្ថិតក្នុងជួរភ្នំក្រវាញ ដែលជាព្រៃការពារដោយព្រះរាជក្រឹត្យត្រូវបានក្រុមហ៊ុន MDS របស់ឧកញ៉ា ទ្រី ភាព ឈូសឆាយធ្វើផ្លូវចេញពីចំណុចច្រាបលោក កាត់តាមចំការតាលើ ហើយបច្ចុប្បន្នគឺបានឈូស ឆាយចូល ទៅដល់ល្អាងម្ចាស់ហើយ ដើម្បីបើកឡានចូលទៅដឹកឈើប្រណិតដែលក្រុមអ្នកស្រុកអូស តាមរទេះ ចេញ ពីព្រៃការពារតំបន់ អារ៉ៃយកមកលក់ឱ្យមេការក្រុមហ៊ុន MDS ឈ្មោះ ហេង តារ៉ា ដោយពុំឃើញមានមន្ត្រីជំនាញ ផ្នែករដ្ឋ បាលព្រៃឈើ ឬខណ្ឌរដ្ឋបាលព្រៃឈើចុះបង្ក្រាបឡើយ ។ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុកភ្នំក្រវាញ រួមទាំង មន្ត្រី ខណ្ឌរដ្ឋបាលព្រៃឈើ នៅខេត្តពោធិ៍សាត់គ្មានមន្ត្រីណាម្នាក់ដែលមិនបានដឹងពីសកម្មភាពរបស់លោក ហេង តារ៉ា ដែលឈូសឆាយផ្លូវបើកឡានទៅ ទិញឈើប្រណីតចេញពីតំបន់អារ៉ៃនោះឡើយ ។

ព្រះមហាក្សត្រជាទីសក្ការៈ គឺជាបទបង្ហាញដែលប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែអះអាងប្រកាសយ៉ាងដាច់អហង្ការថា ដរាបណាលោកនៅជានាយករដ្ឋមន្ត្រី គឺគ្មានអ្នកណាម្នាក់អាចរំលោភ អង្គ ព្រះមហាក្សត្របាននោះឡើយ ។ ចុះបើក្រុមហ៊ុន MDS របស់ឧកញ៉ាទ្រីភាព រំលោភដែនព្រៃការពារដោយព្រះរាជក្រឹត្យ បានទាំងថ្ងៃទាំងយប់បែបហ្នឹងតើអាចចាត់ទុកបានថា ជាការប្តេជ្ញាចិត្តការពារអង្គព្រះមហាក្សត្របានដោយរបៀបណា ? ព្រោះការប្តេជ្ញាការពារអង្គព្រះមហាក្សត្រ គឺមិនត្រឹម តែការពារតួនាទីសុវត្ថិភាពព្រះមហាក្សត្រប៉ុណ្ណោះទេ ដោយសូម្បី តែព្រះរាជកិច្ច ចេញព្រះហស្ថលេខាការពារតំបន់ព្រៃ ដោយព្រះរាជក្រឹត្យក៏តម្រូវឱ្យរាជរដ្ឋាភិបាលត្រូវតែចេញមុខអនុវត្ត និងការពារឱ្យបានផងដែរ ទើបមានឈ្មោះថា ជាអ្នកការពារព្រះមហាក្សត្រពិតប្រាកដដោយមិនត្រូវឱ្យក្រុមហ៊ុនMDS របស់ឧកញ៉ាទ្រីភាពប្រើមេការឈ្មោះ ហេង តារ៉ា មករំលោភបំពានលើព្រះរាជក្រឹត្យបាននោះឡើយ ៕

 

king_hunsen tripheap_ukrabun wood_posat4 wood_posat3 wood_posat2 wood_posat1

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 3342 La Presse Nationale. All rights reserved. XHTML / CSS Valid.