សេចក្តីជូន​ដំណឹង​សាលា​ស្រុុកវាលវែង​រឹប​អូស​យក​ដី​ពលរដ្ឋ ៦ គ្រួួសារ គឺបាន​រំលោភ​លើ​ការ​សម្រេច​របស់​សម្តេច​នាយករដ្ឋ​មន្ត្រីដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន

ដោយ ៖ រ៉ាយ ភុន
សេចក្តីជូន​ដំណឹង​របស់​សាលា​ស្រុក​វាលវែង លេខ ០៣៥ សជណ. សវវ ចុះថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៤ ចុះហត្ថ លេខា ដោយអភិបាល​ស្រុក​វាលវែង លោក ឆេ ឈីវ បង្ខំឱ្យ​ប្រជាពល រដ្ឋ ៦គ្រួសារ រុះរើផ្ទះចេញពីទឹកដីឃុំអូរសោម ដែលមជ្ឈដ្ឋាន អង្គការ ក្រៅរដ្ឋាភិបាល ហៅសេចក្តីជូនដំណឹងរបស់លោក ឆេ ឈីវ ថា ជាអំពើរំលោភសិទ្ធិរស់នៅរបស់ ប្រជាពលរដ្ឋ ។ ព្រោះប្រជាពលរដ្ឋដែលសង់លំនៅដ្ឋានជាច្រើនឆ្នាំមកហើយ គឺនៅជាប់នឹងដីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន សាងសង់ផ្ទះឱ្យគ្រួសារដែលរងគ្រោះដោយទឹកជំនន់ចំនួន ៤ គ្រួសារ ធ្វើពីឈើប្រក់ស័ង្កសីលាបពណ៌ខៀវជាភស្តុតាង ស្រាប់ ។

ការប្រើអំណាចជាអភិបាលស្រុកវាលវែង ដោយប្រើកម្លាំងសមត្ថកិច្ចឱ្យយកសេចក្តីជូនដំណឹងទៅបិទលើផ្ទះប្រជាពល រដ្ឋទាំង ៦គ្រួសារ ឱ្យចាកចេញត្រូវបានក្រុមគ្រួសារជនរងគ្រោះចេញមុខតវ៉ាស្របពេលវត្តមាន ឯកឧត្តម ស៊ុយ សែម ចុះជួប ប្រជាពលរដ្ឋនៅស្រុកវាលវែង ។

នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋរងគ្រោះដោយការបណ្តេញចេញ ឯកឧត្តម ហេង ចាន់ជួន ជំនួយការ ឯកឧត្តម ស៊ុយ សែម បានប្រកាស និងសន្យាថា ឱ្យបងប្អូនអ្នកតវ៉ាចូលទៅរស់នៅក្នុងផ្ទះរបស់បងប្អូនវិញ ចុះហើយប្រកបមុខរបររកស៊ីធ្វើ ស្រែចំការធម្មតាដើម្បីបង្កើនជីវភាពរស់នៅរបស់បងប្អូនឱ្យបានសមរម្យ ។

ដើម្បីធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋទាំង ៦គ្រួសារ ក៏ដូចជា ប្រជាពលរដ្ឋនៅឃុំអូរសោម ក្នុងទឹកដីស្រុក វាល វែងទាំងមូល ឱ្យមានភាពស្របច្បាប់ ឯកឧត្តម ហេង ចាន់ជួន បានសន្យាចំពោះមុខប្រជាពលរដ្ឋថា លោកនឹងរៀបចំ បង្កើតឱ្យមានគណៈកម្មការថ្នាក់ជាតិ ដើំម្បីរៀបចំដីធ្លីជូនបងប្អូន ដើម្បីធានាដល់ការរស់នៅស្របច្បាប់ ជៀសវាងកើត មាន ទំនាស់ដីធ្លីនាពេលខាងមុខទៀត ។ ម៉្យាងវិញទៀត បើផ្អែកទៅលើស្ថានភាពប្រជាពលរដ្ឋទាំង ៦ គ្រួសារ ដែល សង់លំនៅដ្ឋាន រស់នៅគឺមានផ្ទះប្រជាពលរដ្ឋជាច្រើនរួមទាំងអង្គការស៊ីអាយ នៅទល់មុខ ។ មិនតែប៉ុណ្ណោះក៏មាន ស្ថានីយ៍ផ្ទុកអគ្គិសនីរបស់ ក្រុមហ៊ុនចិននៅប្រមាណតែ ៥០០ ម៉ែត្រ តែប៉ុណ្ណោះ គឺពិតជាមិនបានរស់នៅលើដីរដ្ឋដែល ពាក់ព័ន្ធទៅនឹងបរិស្ថាន ឬតំបន់ព្រៃ ឈើអ្វីនោះឡើយ ។

មានការអះអាងថា ក្រោមអំណាចលោក ឆេ ឈីវ ជាអភិបាលស្រុកវាលវែង គឺតែងប្រើតួនាទីជាអភិបាលស្រុក រំលោភ យកដីប្រជាពលរដ្ឋទៅបំរើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ ដូចករណីទាមទារដី ២ប្លង់ ពីម្ចាស់ដីម្នាក់នៅឃុំ ប្រម៉ោយ ដោយលើកហេតុផលថា យកទៅទុកសម្រាប់ធ្វើមន្ទីរធនធានទឹក តែផ្ទុយទៅវិញ គឺលោក ឆេ ឈីវ លក់ យកលុយ ច្រកហោប៉ៅតែម្តង ។ មិនខុសអ្វីពីផ្ទះប្រជាពលរដ្ឋទាំង ៦គ្រួសារ នេះទេ បើតាមប្រភពព័ត៌មាន គឺមិន មាន ពាក់ព័ន្ធអ្វីជាមួយ ដីរដ្ឋនោះឡើយ ផ្ទុយទៅវិញ គឺលោក ឆេ ឈីវ មានបំណងយកដីប្រជាពលរដ្ឋទៅ លក់ឱ្យថៅកែរោង ម៉ាស៊ីនធ្វើទឹកកក ដើម្បីយកលុយច្រកហោប៉ៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។

មិនមែនជារឿងចម្លែកទេ ដែលលោក ឆេ ឈីវ តែងតែប្រើអំណាចយកដីប្រជាពលរដ្ឋលក់យកលុយច្រកហោប៉ៅ បែប ហ្នឹង ។ ព្រោះបើប្រជាពលរដ្ឋទាំង ៦គ្រួសារ សាងសង់លើដីរដ្ឋ តើហេតុអ្វីបានជាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សាង សង់ផ្ទះ ៤ខ្នង ឱ្យគ្រួសាររងគ្រោះដោយទឹកជំនន់ ដែលមានព្រុំដីជាប់គ្នាមិនប៉ះពាល់ជាមួយដីរដ្ឋផង ។

ប្រជាពលរដ្ឋនៅឃុំអូរសោម ស្រុកវាលវែង បានសម្តែងនូវការកោតសរសើរចំពោះ ចំពោះ ឯកឧត្តម ហេង ចាន់ជួន ដែលបានចេញមុខប្រកាសឱ្យពួកគាត់បន្តការរស់នៅលើផ្ទះរបស់ខ្លួនតទៅទៀត ដែលមានលក្ខណៈផ្ទុយស្រឡះ ពីអភិ បាល ស្រុកវាលវែង លោក ឆេ ឈីវ ចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋផ្តិតមេដៃចាកចេញ ពីលំនៅដ្ឋានរបស់ ខ្លួន ទៅវិញ ។ បើមានអភិបាលស្រុកថ្មីជំនួសឱ្យលោក ឆេ ឈីវ ទើបប្រជាពលរដ្ឋអាចរស់នៅដោយស្ងប់អារម្មណ៍បាន ព្រោះថា ចេតនាថ្នាក់ដឹកនាំដែលពុំបានបង្ហាញពីភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋដូចលោក ឆេ ឈីវ គឺបញ្ហា ចម្បង រឿងដីធ្លីនេះ តែម្តង ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់សិទ្ធិជាម្ចាស់ពិតប្រាកដ រហូតចេញមុខក្រោកឈរតវ៉ាតាម រយៈ បាតុកម្មជាដើម ៕

chhechhiv_suysem

scan_06 scan_07

Filed in: ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 6021 La Presse Nationale. All rights reserved. XHTML / CSS Valid.